ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​ដែល​រត់​រួច​ពី​ក្នុង​ស្នងការខេត្ត​​ជាង​​កន្លះ​​ខែ​មុន ​​​​​ក្របួច​​.កបាន​​​វិញ​ហើយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ(ឆក់និងប្លន់)ម្នាក់ ក្នុង​ចំណោម​២​នាក់​ដែល​ឆក់​ឱកាស​រត់​ចេញពី​ក្នុង​ស្នងការ​ខេត្តកាលពី​ជាង​កន្លះ​ខែ​មុន​នេះ ត្រូវ​បាន​កម្លាំង​ផ្នែក​បង្ការបង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល តាម​ចាប់ខ្លួន​បាន​វិញ​ហើយ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ឧសភា នេះ នៅ​ពេល​ដែល​ជន​នេះ​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​អញ្ចាញ…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ(ឆក់និងប្លន់)ម្នាក់ ក្នុង​ចំណោម​២​នាក់​ដែល​ឆក់​ឱកាស​រត់​ចេញពី​ក្នុង​ស្នងការ​ខេត្តកាលពី​ជាង​កន្លះ​ខែ​មុន​នេះ ត្រូវ​បាន​កម្លាំង​ផ្នែក​បង្ការបង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល តាម​ចាប់ខ្លួន​បាន​វិញ​ហើយ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ឧសភា នេះ នៅ​ពេល​ដែល​ជន​នេះ​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ ដែល​ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌​មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ដល់​ផ្ទះ​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោកឈឿ​ង គឹ​ម​សុង បាន​ប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យ​រូប​នេះ ឈ្មោះ វង្ស គឹ​ម​ឡាន ហៅប៉េង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ-សង្កាត់​ខាងលើ​នេះ​ ។ ជន​នេះ ​បាន​រត់​រួច​ពី​ស្នងការ​ខេត្ត ក្រោយ​ពេល​ចាប់ខ្លួន​បាន​២​ថ្ងៃ​ពី​បទ​«ឆក់​និង​ប្លន់​» ហើយ​ក៏​មាន​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួនរបស់​ចៅ​ក្រម​ស៊ើបសួរ​ផង​ដែរ ​។

សូម​បញ្ជាក់​ថា ជន​ឈ្មោះវង្ស គឹ​ម​ឡាន ហៅ ប៉េវ នេះ​ត្រូវ​បានក​ម្កាំ​ង​នគរបាល​ផ្នែក​បង្ការបង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​ជាមួយ​និង​បក្សពួក​ចំនួន​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤
មេ​សា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ចំណុច​ស្រែ​១,០០០ ពេល​ពួក​គេ​កំពុង​ណាត់​ជួបជុំ​គ្នា​លើ​ដងផ្លូវ​ជាយក្រុង​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​ពាក់ព័ន្ធ​នឹង​ករណី​«ឆក់​និង​ប្លន់»​តាម​ដងផ្លូវ​។

ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ស្រាប់តែ​ជន​ឈ្មោះ​វង្ស គឹ​ម​ឡាន នេះ និង ជន​ម្នាក់​ទៀត​ឈ្មោះ សឹង វីរ​: ដែល​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​ក្នុង​សំណ​រឿង​ដាច់​ដោយឡែក បាន​ឆក់​ឱកាស​លួច​រត់​ចេញពី​ក្នុង​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ពេល​មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​មានការ​ធ្វេសប្រហែស​មួយ​ពេល ​។ បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ឈ្មោះ វង្ស គឹ​ម​ឡាន ហៅ ប៉េវ នៅ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​«លួច​មាន​ស្ថាន​ទម្ងន់ទោស» ដែល​ចូលរួម​ប្រព្រឹត្ត​យ៉ាង​សកម្ម​ជា​មួយ​បក្សពួក​ជិត​១០​នាក់​ទៀត តែ​មួយ​ចំនួន​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​នេះ ចាប់​ញាត់​គុក​ហើយ រីឯ​នៅ​សេសសល់​ប៉ុន្មាន​នាក់​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​«​ឆក់​និង​ប្លន់​» អ្នកដំណើរ​តាម​ដងផ្លូវ​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ ឡើង​កក្រើក​ក្រុង​បាត់​ដំបង តែ​យើង​បង្ក្រាប​បាន​ក្រុម​នេះ​ប៉ុន្មាន​នាក់​ហើយ​។ ហើយ ពេល​នេះ​យើង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់​ចេញពី​ស្នងការ​បាន​ម្នាក់​ហើយ តែ​នៅ​ម្នាក់​ទៀត​ឈ្មោះសឹង វីរ​: កំពុង​រត់គេច​ខ្លួន ប៉ុន្តែ​កម្លាំង​ការិយា​ល័យ​ជំនាញ​របស់​លោក​កំពុង​តាម​ស្វែងរក​ហើយ​៕ ​

អត្ថបទសរសេរ ដោយ