ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ក្នុងផ្ទះ​សំណាក់ ក្រោយ​បែកធ្លាយ​សកម្មភាព​ក្នុង​កាមេរ៉ា​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​បុគ្គលិក​គ្រឹះស្ថាន​ម្នាក់​ត្រូវ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ឃាត់ខ្លួន​នៅ​បន្ទប់​ក្នុងផ្ទះ​សំណាក់ បន្ទាប់​ពី​ចូល​ទៅ​កាត់​សោរ​ទ្វារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ តែ​មិន​សម្រេច​ក៏​ចេញ​ទៅ​បាត់ តែ​បែរជា​បន្សល់​ទុក​ភស្តុ​តាង​មួយ​ចំនួន ក្រោយមក​ក៏​ឆែកឆេរ​កាមេរ៉ា ក៏​ឃើញ​ពី​សកម្មភាព​របស់​ជនសង្ស័យ​តែ​ម្តង​។…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​បុគ្គលិក​គ្រឹះស្ថាន​ម្នាក់​ត្រូវ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ឃាត់ខ្លួន​នៅ​បន្ទប់​ក្នុងផ្ទះ​សំណាក់ បន្ទាប់​ពី​ចូល​ទៅ​កាត់​សោរ​ទ្វារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ តែ​មិន​សម្រេច​ក៏​ចេញ​ទៅ​បាត់ តែ​បែរជា​បន្សល់​ទុក​ភស្តុ​តាង​មួយ​ចំនួន ក្រោយមក​ក៏​ឆែកឆេរ​កាមេរ៉ា ក៏​ឃើញ​ពី​សកម្មភាព​របស់​ជនសង្ស័យ​តែ​ម្តង​។ ជនសង្ស័យ​រូប​នេះ​បាន​ធ្វើការ​សកម្មភាព​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូម​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ម្នាក់​ខាងលើ់​ឈ្មោះ កៅ វ៉ា​ន់​សុខ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចម្រើន ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន​។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា​នេះ បានឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ពេល​ដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នោះ គឺ​ខណៈ​ពេល​ដែល​សន្តិសុខ​មិន​នៅ ជន​សង្ស័យ​ក៏​បាន​ប្រើប្រាស់​ឧបករណ៍​កាត់​សោរ​ទ្វារ​អស់​ចំនួន​៥ រហូត​ចូល​ដល់​ក្នុង​បន្ទប់​បេឡា រួច​ក៏​លួច​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច​ឡើយ ដោយសា​តែ​ទូដែក​នោះ​ជាប់​សោរ ។

លោក​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​វិញ​ភ្លាម​ៗ​ផង​ដែរ ដោយ​បន្សល់​ទុក​វត្ថុ​តាង​បទល្មើស​មួយ​ចំនួន រួម​មាន ម៉ូ​ទ័​រ​កាត់​ដែក​១​គ្រឿង​, ខ្សែ​ព្រី​ភ្លើង​១, មួក​សុវត្ថិ​ភាព​១, កាបូបស្ពាយ​១, ឯកសារ​អត្តសញ្ញាណ​មួយ​ចំនួន​, ដែកកេះ​១, កន្ត្រៃ​១, បារី​១​កញ្ចប់​, សោរ​ដែល​កាត់​ដាច់​ចំនួន​៥ និង​ម៉ូតូ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1IA-8496 ផង​ដែរ​។

លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ចោរកម្ម​នេះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​ពិនិត្យ​លើ​កាមេរ៉ា​សុវត្ថិភាព រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​បាន​។ លុះ​រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​១១ ខែឧសភា​នេះ សមត្ថកិច្ច​ក៏​បាន​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​សំងំ​លាក់ខ្លួន​ក្នុង​បន្ទប់​ជួល នៅផ្ទះ​សំណាក់​ត្បូង​ពេជ្រ​២ ជាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខេត្តព្រះវិហារ​នោះ​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ខាងលើ​នេះ ធ្លាប់​ជា​អតីត​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​បញ្ឈប់​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ ។

លុះ​មក​ដល់​ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ