ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ស៊េរីទំនើប​ដាក់​បំពង់​ស៊ី​មុំ​ា​ង​កែ​ច្នៃឮ ហើយជិះប្រដេញគ្នា​គេចបារ៉ាស់ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ដ​មួយគ្រឿងម៉ាកឡិចស៊ីស​ is350​ អត់​មាន​ស្លាក​លេខ ​ហើយ​ដាក់​បំពង់​ស៊ី​មុំ​ា​ង​កែ​​ច្នៃ​​បង្កសំឡេង​រំខាន​ ហើយ​បើកប្រដេញគ្នា​ជាមួយ​រថយន្ត​មួយគ្រឿងផ្សេងទៀត​ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​ដេញ​តាម​ឃាត់​បាន​នាំ​មក​កាន់​អាវុធហត្ថ​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែឧសភា…

រាជធានីភ្នំពេញ ៖ រថយន្ដ​មួយគ្រឿងម៉ាកឡិចស៊ីស​ is350​ អត់​មាន​ស្លាក​លេខ ​ហើយ​ដាក់​បំពង់​ស៊ី​មុំ​ា​ង​កែ​​ច្នៃ​​បង្កសំឡេង​រំខាន​ ហើយ​បើកប្រដេញគ្នា​ជាមួយ​រថយន្ត​មួយគ្រឿងផ្សេងទៀត​ ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​ដេញ​តាម​ឃាត់​បាន​នាំ​មក​កាន់​អាវុធហត្ថ​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

រថយន្ដ​មួយគ្រឿង​​​​​ខាងលើ​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថដេញ​តាម​ឃាត់​នោះ​ម៉ាកឡិចស៊ីស​ is350 ពណ៌​ស អត់​មាន​ស្លាក​លេខ ដាក់​បំពង់​ស៊ី​មុំ​ា​ង​កែ​ច្នៃ​ឮ​សំឡេង​​ខ្លាំង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល​អត្តសញ្ញាណ​។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ លុះ​មក​ដល់ចំណុច​​មុខអាវុធ​ហត្ថ​ផ្ទៃ​ប្រទេស​ក៏​ប្រទះ​ឃើញ​រថយន្ដ​២​គ្រឿង​ជិះ​ប្រដេញ​គ្នា​​ដោយ​បំពង់​ស៊ី​មុំ​ា​ងឮសំឡេង​ខ្លាំង​បង្ក​​ការ​រំខាន​។

តាម​ប្រភពដដែល​បាន​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើនវ​​មាន​រថយន្ត​មួយ​គ្រឿង​អត់​មាន​ស្លាក​លេខ លុះ​ពេល​​បើកបរ​មក​ដល់​ចំណុច​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ទៅ​ហើយ រថយន្ត​នោះ​នៅ​តែ​ជាន់​​ហ្គាររោទិ៍​បន្លឺ​​សំឡេង​លាន់​ដូចរន្ទះ​ផ្អើល​អស់​អាវុធហត្ថ​ប្រចាំការ​នៅ​ទីនោះ​ ហើយ​ថែម​ទាំង​ជិះ​គេច​ប៉ា​រាស​របស់​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​កំពុង​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ក្បែរ​នោះ​ទៀតផង​ ។ ដោយ​មាន​ការ​​សង្ស័យ​ ទើបសមត្ថកិច្ច​​ជិះ​ដេញ​តាម​ឃាត់ រហូត​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ​ ទើប​ឃាត់​រថយន្ដ​នោះ​បាន​មួយ​គ្រឿង ចំណែក​មួយ​គ្រឿង​ទៀត​បើកគេច​បាត់ ។

បច្ចុប្បន្ន​ រថយន្ត​​មួយគ្រឿង​ដាក់​បំពង់​ស៊ី​មុំ​ា​ង​កែ​​ច្នៃ​ និង​អត់​ស្លាក​លេខ​នោះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​នាំ​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាស​ន្ត​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ