ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះភើញឹកពេកមែនទេ? កុំរំលងរូបមន្តធម្មជាតិទាំងនេះ

3 ឆ្នាំ មុន

ការ​ភើ​ជា​ប្រតិកម្ម​ធម្មតា​មួយ​ដោយ​ក្រពះ​បញ្ចេញ​ខ្យល់​ដែល​អ្នក​បាន​លេប​ចូល​ច្រើន​ហួស​កំឡុង​ពេល​និយាយ​និង​ទទួលទាន​ចេញ​មក​ក្រៅ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ងាយ​ៗ​បំបាត់​អាកា​រៈ​នេះ ៖ ១. ទទួលទាន​តែ​ខ្ញី ការ​ទទួលទាន​តែ​ខ្ញី​ជួយ​ផ្ដល់​ភាព​ធូរស្រាល​ដល់​សាច់ដុំ​នៃ​បំពង់​រំលាយ​អាហារ​ដែល​ល្អ​ណាស់​សម្រាប់​បំបាត់​អាកា​រៈ​ភើ​ញឹក ឬ​ច្រើន​ពេក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្ញី​មួយ​ពែង​ដើម្បី​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។…

ការ​ភើ​ជា​ប្រតិកម្ម​ធម្មតា​មួយ​ដោយ​ក្រពះ​បញ្ចេញ​ខ្យល់​ដែល​អ្នក​បាន​លេប​ចូល​ច្រើន​ហួស​កំឡុង​ពេល​និយាយ​និង​ទទួលទាន​ចេញ​មក​ក្រៅ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាពយើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ងាយ​ៗ​បំបាត់​អាកា​រៈ​នេះ ៖

១. ទទួលទាន​តែ​ខ្ញី

ការ​ទទួលទាន​តែ​ខ្ញី​ជួយ​ផ្ដល់​ភាព​ធូរស្រាល​ដល់​សាច់ដុំ​នៃ​បំពង់​រំលាយ​អាហារ​ដែល​ល្អ​ណាស់​សម្រាប់​បំបាត់​អាកា​រៈ​ភើ​ញឹក ឬ​ច្រើន​ពេក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្ញី​មួយ​ពែង​ដើម្បី​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។ អ្នក​ក៏​អាច​បន្ថែម​ទឹកឃ្មុំ ឬ​ទឹកក្រូច​ឆ្មារ​ចូល​ដើម្បី​បង្កើន​រសជាតិ​។

២. តែ​ជី​អង្កាម

មិន​ចូល​ចិត្ត​តែ​ខ្ញី​? កុំ​បារម្ភ​! អ្នក​អាច​ទទួលទាន​តែ​ជី​អង្កាម​ជំនួស​វិញ​ដោយ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​គ្នា​ក្នុង​ការ​បំបាត់​អាកា​រៈ​ភើ​ច្រើន​ពេក​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុង​ស្លឹក​ជី​អង្កាម​ស្ងួត ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​មួយ​ពែង​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ត្រង​យក​កាក​ចេញ​សឹម​ទទួលទាន​ឱ្យទាន់​ក្ដៅ​ឧណ្ហ​ៗ​។

៣. តែ​ផ្កា Chamomile

តែ​រុក្ខជាតិ​នេះ​ក៏​ប្រសើរ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ភើ​ញឹក​ពេក​ដែរ​។ តែ ផ្កា Chamomile កាន់តែ​ពិសេស​សម្រាប់​អ្នកមាន​បញ្ហា​ថប់​បារម្ភ​និង​គេង​មិន​លក់​។ ដូច្នេះ​កុំ​ភ្លេច​ទទួលទាន​តែ​ផ្កា Chamomile មួយ​ពែង​។

៤. យ៉ា​អួរ

ភើ​ញឹក​ពេក​អាច​បណ្ដាល​មក​ពី​ការ​រំលាយ​អាហារ​មិន​បាន​ល្អ​។ ហើយ​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​សម្រួលការ​រំលាយ​អាហារ គឺ​ការ​ទទួលទាន​យ៉ា​អួរ​។ យ៉ា​អួរ​មាន​ផ្ទុក​បាក់តេរី​ល្អ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រោយ​ពេល​អាហារ​ចូរ​ព្យាយាម​ទម្លាប់​ទទួលទាន​យ៉ា​អួរ​។ ហើយ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​!

៥. ល្ហុង​ទុំ

ក៏​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​សម្រាប់​បំបាត់​អាកា​រៈ​ភើ​ញឹក ឬ​ច្រើន​ពេក​ដែរ​។ នេះ​ក៏​ព្រោះតែ​ល្ហុង​ទុំ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អង់ស៊ីម​រំលាយ​អាហារ​។

ប្រយ័ត្ន​! ប្រសិនបើ​វិធី​ណាមួយ​ខាងលើ​មិន​អាច​បន្ថយ ឬ​បំបាត់​អាកា​រៈ​ភើ​របស់​អ្នក​បាន​ទេ​នោះ​គួរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ នេះ​ក៏​ព្រោះ​ការ​ភើ​ញឹក​ពេក​មិនមែន​ជា​រឿង​ល្អ​ឡើយ​! វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ