ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បាត់បង់​ជីវិត នៅ​បារាំង​មានការ​កើនឡើង ក្រោយ​បន្ធូរ​ការ​រឹត​បន្តឹង

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មនុស្ស​សរុប​ចំនួន ២៦,៦៤៣​នាក់​នៅ​ប្រទេស​បារាំង បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែង​ការណ៍​​របស់​ក្រសួងសុខាភិបាល​របស់​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​។ ចំនួន​នេះ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​បាត់​បង់ជីវិត​ចំនួន…

ប្រទេស​បារាំង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មនុស្ស​សរុប​ចំនួន ២៦,៦៤៣​នាក់​នៅ​ប្រទេស​បារាំង បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែង​ការណ៍​​របស់​ក្រសួងសុខាភិបាល​របស់​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ​។

ចំនួន​នេះ​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ការ​បាត់​បង់ជីវិត​ចំនួន ២៦៣​នាក់​ពី​ចំនួន​សរុប​កាលពី​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ការ​បន្ធូរបន្ថយ​ការ​ចាក់សោរ​ប្រទេស​។ នៅ​ពេល​នេះ ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​តែ​ធ្វើការ​សង្គ្រោះ​នៅ​ផ្នែក​ជំងឺ​ធ្ងន់ មាន​ចំនួន ២,៧១២​នាក់​។

នៅ​ពេល​នេះ ប្រទេស​បារាំង​កំពុង​តែ​ឈរ​នៅ​លើ​លំដាប់​ទី​៦ នៅ​លើ​តារាង Worldometers ក្នុង​ចំណោម​ប្រទេស​មាន​កូ​វី​ដ​ទាំងអស់​។

គេ​ឃើញ​មាន​ករណី​ឆ្លង​សរុប​ចំនួន ១៧៧,៤២៣​ករណី ករណី​ឆ្លង​ថ្មី​មាន ៤៥៣​ករណី ករណី​បាត់បង់​ជីវិត​សរុប ២៦,៦៤៣​ករណី ករណី​បាត់បង់​ជីវិត​ថ្មី ២៦៣​ករណី និង ករណី​ជា​សះ​ស្បើយ​​សរុប ៥៦,៧២៤​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ