ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វូ​ហាន រក​ឃើញ​ករណី​កូ​វី​ដ​១៩​សារ​ជា​ថ្មី ក្រោយ​ពី​ស្ងប់ស្ងាត់​ជាង​មួយ​ខែ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ករណី​កូ​វី​ដ​១៩ ថ្មី​ចំនួន ៥​ករណី ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ករណី​មួយ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​កាលពី​ថ្ងៃអាទិត្យ​។ ទាំងនេះ…

ប្រទេស​ចិន ៖ ករណី​កូ​វី​ដ​១៩ ថ្មី​ចំនួន ៥​ករណី ត្រូវ​បាន​រាយការណ៍​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ករណី​មួយ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​កាលពី​ថ្ងៃអាទិត្យ​។ ទាំងនេះ គឺជា​ករណី​ថ្មី​ដំបូង​បង្អស់​របស់​ទីក្រុង​វូ​ហាន ចាប់តាំងពី​ថ្ងៃ​ទី​៣ ខែមេសា ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​គ្មាន​ករណី​កើត​ថ្មី​។

ករណី​ទាំងអស់​គឺ​មក​ពី​សហគមន៍​លំនៅ​ដ្ឋា​ន​តែ​មួយ​នៅ​សង្កាត់ Dongxihu នា​ជាយក្រុង​វូ​ហាន​។ បុរស​អាយុ ៨៩​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​អះអាង​ថា ជា​មនុស្ស​ដំបូង​គេ​។ ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ គឺ​ប្រពន្ធ​របស់​គាត់​។ ពីរ​នាក់​ទៀត​មាន​អាយុ​ជាង ៧០​ឆ្នាំ​។

ករណី​ទាំងអស់​ត្រូវ​បាន​គេ​រាយការណ៍​ថា សុទ្ធតែ​គ្មាន​រោគ​សញ្ញា​ទាំងអស់​។

មន្ត្រី​មូលដ្ឋាន និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ភ្លាម​ៗ ចំពោះ​រលក​កូ​វី​ដ​១៩ លើក​ទី​២ ដែល​អាច​កើត​មាននៅ​កន្លែង​ដំបូង​របស់​កូ​វី​ដ (​វូ​ហាន​) ម្តងទៀត ដោយ​កត់សម្គាល់ ថា​សហគមន៍​នេះ​ស្ថិត​នៅ​ខាងក្រៅ​ទីក្រុង ហើយ​ត្រូវ​បាន​គេ​ដាក់​ដាច់​ដោយឡែក ខណៈ​ពេល​ដែល​ទំនាក់ទំនង​ជិត​ស្និទ្ធ​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ជិត​ស្និទ្ធ​។

សង្កាត់ Dongxihu ត្រូវ​បាន​ចាត់​ចូល​ទៅ​ជា​កន្លែង ដែល​ទាមទារ​ការ​អង្កេត​ខ្ពស់​។ ជាមួយ​គ្នា​នេះ​ដែរ ក្រុង Shulan បាន​រាយការណ៍​ថា មានការ​ឆ្លង​១២​ករណី ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដែល​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។ ក្រុង​នេះ ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ក្នុង​ការ​ចាក់សោរ ដែល​អនុញ្ញាត​ឱ្យ​សមាជិកគ្រួសារ​ចេញ​ទៅ​ក្រៅ​ពេល​ចាំបាច់ បាន​ត្រឹមតែ​ម្នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ