ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ?ក្រៅពី​ទទួលទាន ក្រូចឆ្មារ​អាចយ​កមក​ប្រើ​ដោះស្រាយ​បញ្ហា​ទាំងនេះ

3 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ក្រូចឆ្មារ ប៉ុន្តែ​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ទេ​ថា​ក្រៅពី​យក​មក​ធ្វើ​ជា​ភេសជ្ជៈ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ហើយ​នោះ ក្រូចឆ្មារ​អាច​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​។ ថា​តើ​ក្រៅពី​ទទួលទាន​អ្នក​អាច​ប្រើប្រាស់​ក្រូចឆ្មារ​ធ្វើ​អ្វី​ទៀត? ខាងក្រោម​វេ​ប​សាយ​សុខភាពយើង នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ប្រើប្រាស់​ក្រូចឆ្មារ​ដោះស្រាយ​បញ្ហា​សុខភាព​សម្រស់ ៖ ១. បំបាត់​ក្អក អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ក្រូចឆ្មារ ប៉ុន្តែ​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ទេ​ថា​ក្រៅពី​យក​មក​ធ្វើ​ជា​ភេសជ្ជៈ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ហើយ​នោះ ក្រូចឆ្មារ​អាច​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​។ ថា​តើ​ក្រៅពី​ទទួលទាន​អ្នក​អាច​ប្រើប្រាស់​ក្រូចឆ្មារ​ធ្វើ​អ្វី​ទៀត? ខាងក្រោម​វេ​ប​សាយ​សុខភាពយើង នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ប្រើប្រាស់​ក្រូចឆ្មារ​ដោះស្រាយ​បញ្ហា​សុខភាព​សម្រស់ ៖

១. បំបាត់​ក្អក

អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហ​ៗ​។

២. បំបាត់​អាកា​រៈ​ឈឺពោះ​ពេល​មក​រដូវ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ផ្លែ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។

៣. បំបាត់​ស្នាម​អ៊ុ​ច​ខ្មៅ ​និង​ស្នាម​អាចម៍រុយ

អ្វី​ដែល​អ្នក​គ្រាន់តែ​លាយ​ស្ករស​មួយ​ចំនួន​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​រហូត​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នម​ៗ​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​។ ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី ឬ​រហូត​ដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្រៅ​ឧណ្ហ​ៗ​។ អនុវត្ត​ជា​ប្រចាំ​រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។ ហើយ​ត្រូវ​ប្រាកដ​ថា​អ្នក​មិន​ចេញ​ក្រៅ​ត្រូវ​ពន្លឺព្រះអាទិត្យ​ក្រោយ​ពី​លាបទឹក​ក្រូចឆ្មារ​រួច​។ សម្រាប់​អ្នក​ដែល​មាន​របួស​លើ​ស្បែក​មិន​គួរ​អនុវត្ត​រូបមន្ត​នេះ​ឡើយ​។ ហើយ​រូបមន្ត​នេះ​ក៏​មិន​សាក​សម​សម្រាប់​អ្នក​ដែល​មាន​ស្បែក​មុខ​ស្ដើង​ឆាប់​ប្រតិកម្ម​ដែរ​។

៤. កម្ចាត់​អង្គែ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​កាត់​ក្រូចឆ្មារ​ទុំ​មួយ​ផ្លែ​ជា ២ កំណាត់​ច្របាច់​យក​ទឹក​។ បន្ទាប់​មក​លាបទឹក​ក្រូចឆ្មារ​ផ្ទាល់​លើ​ស្បែក​ក្បាល​ដោយ​ម៉ាស្សា​ថ្នម​ៗ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ មុន​នឹង​លាប​ពេញ​លើ​ស្បែក​ក្បាល អ្នក​គួរ​ប្រើប្រាស់​ទឹកក្រូច​ឆ្មារ​ត្រឹមតែ​បន្តិច​ទុកជា​ការ​សាកល្បង​សិន​ដើម្បី​ប្រាកដ​ថា​វា​មិន​បង្ក​ការ​រលាក​ដល់​ស្បែក​។

៥. បំបាត់​ស្ត្រេ​ស

ធ្លាប់​ដឹង​ទេ​ថា​អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ជា​គ្រាប់​បាល់​បំបាត់​ស្ត្រេ​សបាន​ដោយ​គ្រាន់តែ​ញី ឬ​រំកិល​វា​លើ​ផ្ទៃ​រឹង​ណាមួយ? ដើម្បី​កាត់​បន្ថយ​ស្ត្រេ​ស​អ្នក​អាច​ដាក់​ក្រូចឆ្មារ ២ ផ្លែ​លើ​តុ ឬ​ផ្ទៃរាប​ស្មើ​ណា​ក៏​បាន បន្ទាប់​មក​ញី​ក្រូចឆ្មារ​ចុះឡើង​ជាមួយ​បាតដៃ​ទាំង​សងខាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ