ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ​ង្វើ​ឪពុក​ម្តាយ​ជា​វប្បធម៌​ចម្លង​ទៅ​កូន​លឿន​បំផុត

3 ឆ្នាំ មុន

ទ​ង្វើ​សព្វបែបយ៉ាង​ទាំង​អាក្រក់​ទាំង​ល្អ​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​ប្រព្រឹត្ត​ធ្វើ​រាល់​ថ្ងៃនេះ​ជា​វប្បធម៌​ចម្លង​ទៅ​កូន​យ៉ាង​ឆាប់រហ័ស​បំផុត ហេតុ​នោះ​ហើយ​ឪពុក​ម្តាយ​គប្បី​ធ្វើ​ជា​គំរូ​ដល់​កូន​ត្រូវ​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​ល្អ​ៗ មាន​ចិត្តជា​សម្មាទិដ្ឋិ ធ្វើ​ទាន​ដល់​ទុរគត​ជន ពិសេស​ជួយ​ទំនុកបម្រុង​ចិញ្ចឹម​ឪពុក​ម្ដាយ​ដែល​កំពុង​មានជីវិត ថែរក្សា​គាត់​ឱ្យ​បាន​ដិត​ដល់​រាល់ថ្ងៃ ។ កាលបើ​យើង​ចេះ​ដឹងគុណ​ឪពុក​ម្ដាយ​យ៉ាងនេះ កូន​ដែល​នៅ​ជាមួយ​យើង​តែងតែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ឮ​ផ្ទាល់​នឹង​ត្រចៀក​រាល់​ៗ​ថ្ងៃ…

ទ​ង្វើ​សព្វបែបយ៉ាង​ទាំង​អាក្រក់​ទាំង​ល្អ​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​ប្រព្រឹត្ត​ធ្វើ​រាល់​ថ្ងៃនេះ​ជា​វប្បធម៌​ចម្លង​ទៅ​កូន​យ៉ាង​ឆាប់រហ័ស​បំផុត ហេតុ​នោះ​ហើយ​ឪពុក​ម្តាយ​គប្បី​ធ្វើ​ជា​គំរូ​ដល់​កូន​ត្រូវ​ប្រព្រឹត្ត​ធ្វើ​តែ​អំពើ​ល្អ​ៗ មាន​ចិត្តជា​សម្មាទិដ្ឋិ ធ្វើ​ទាន​ដល់​ទុរគត​ជន ពិសេស​ជួយ​ទំនុកបម្រុង​ចិញ្ចឹម​ឪពុក​ម្ដាយ​ដែល​កំពុង​មានជីវិត ថែរក្សា​គាត់​ឱ្យ​បាន​ដិត​ដល់​រាល់ថ្ងៃ ។

កាលបើ​យើង​ចេះ​ដឹងគុណ​ឪពុក​ម្ដាយ​យ៉ាងនេះ កូន​ដែល​នៅ​ជាមួយ​យើង​តែងតែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ឮ​ផ្ទាល់​នឹង​ត្រចៀក​រាល់​ៗ​ថ្ងៃ ពេល​កូន​ទាំង​អស់នោះ​ធំ​ឡើង​កាលណា នឹង​ដឹងគុណ​យើង​ដូច​យើង​ដឹងគុណ​ឪពុក​ម្ដាយ​យើង​យ៉ាងនោះ​ដែរ នេះ​ជា​ធម៌​.​ត ។

តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​មាត់​តូច​មាត់ធំ​ដាក់​ឪពុក​ម្ដាយ​យើង ប្រើ​ពាក្យ​មិន​ពីរោះ​ចំពោះ​គាត់ កូន​យើង​ឃើញ​គំរូ​នេះ​នឹង​មិនដឹង​គុណ​យើង ដូច​យើង​ធ្វើ​ចំ​ដាក់​ឪពុក​ម្ដាយ​យើង​យ៉ាង​ដូច្នោះ​ដែរ នេះ​ក៏​លោក​ហៅ​ថា​ជា​ធម៌​ត​ដែរ គឺ​ត​ពី​ម៉ែឪ​ទៅ​កូន​និង​បន្ត​រហូត​ដល់​ចៅ​ៗ​ទៀត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ