ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់បែកពពុះមាត់​បាត់បង់ជីវិតភ្លាមៗមួយរំពេច​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់តែ​ប្រកាច់​បែកពពុះមាត់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​សា​យ៉ោះ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់តែ​ប្រកាច់​បែកពពុះមាត់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​សា​យ៉ោះ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កា​ឡែ​ង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស្វី​ន សត្យា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ទំពួន ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ និង​កម្លាំង​ប៉ុស្តិ៍​ក្រុមប្រឹក្សា​ឃុំ និង​មេ​ភូមិ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ធ្វើ​កោសល្យវិច័យ​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ប្រចាំ​កាយ​ប្រាកដ​មែន ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ​។

ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជន​រង​គ្រោះ​ឱ្យ​ឪពុក​ម្តាយ​ដើម្បី​រៀបចំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ