ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​​​មួយ​ ត្រូវ​គ្រាប់​មី​ស៊ី​ល​គ្នា​ឯង​ ធ្វើ​ឱ្យ​នាវិក​១៩​នាក់ត្រូវ​បាត់បង់​​ជីវិត​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ នាវាចម្បាំង​អ៊ីរ៉​ង់​១​គ្រឿង បាន​ត្រូវ​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ក្នុង​ឱកាស​នៃ​សមយុទ្ធ​ជើង​ទឹក​មួយ​ក្នុង​សមុទ្រ​អូ​ម៉​ង់ ដែល​នោះ​ជា​ការ​បាញ់​ច្រឡំ​របស់​គ្នា​ឯង ក្នុង​ពេល​មាន​ភាព​តានតឹង រវាង​អ៊ី​រ៉​ង់​និង​សហរដ្ឋ​អាម​រិ​ក​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​។ ឧប្បត្តិហេតុ​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១០​ឧសភា​វេលា​រសៀល នៅ​ជិត​តំបន់​កំពង់​ផែ​BANDAR-E-JASK…

ប្រទេស​អ៊ី​រ៉​ង់ ៖ នាវាចម្បាំង​អ៊ីរ៉​ង់​១​គ្រឿង បាន​ត្រូវ​គ្រាប់​មី​ស៊ី​ល​មួយ​គ្រាប់ ក្នុង​ឱកាស​នៃ​សមយុទ្ធ​ជើង​ទឹក​មួយ​ក្នុង​សមុទ្រ​អូ​ម៉​ង់ ដែល​នោះ​ជា​ការ​បាញ់​ច្រឡំ​របស់​គ្នា​ឯង ក្នុង​ពេល​មាន​ភាព​តានតឹង រវាង​អ៊ី​រ៉​ង់​និង​សហរដ្ឋ​អាម​រិ​ក​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ឧប្បត្តិហេតុ​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១០​ឧសភា​វេលា​រសៀល នៅ​ជិត​តំបន់​កំពង់​ផែ​BANDAR-E-JASK ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងត្បូង​អ៊ីរ៉​ង់​។ នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​១១​ឧសភា​របស់​ទូរទស្សន៍​រដ្ឋ​។ នាវា​ឈ្មោះ​KONARAK​ជានា​វា​ជួយ​ទ្រទ្រង់​ខាង​ភស្ដុ​ភារ រង​គ្រាប់​មី​ស៊ី​ល បន្ទាប់​ពី​រំកិល​ខ្លួន​កាត់​គោលដៅ​នៃ​សមយុទ្ធ ឆ្ពោះទៅ​កាន់​គោលដៅ​របស់​ខ្លួន ដោយ​មិន​បង្កើត​ចម្ងាយ​គ្រប់គ្រាន់ ចន្លោះ​នាវា​នោះ​និង​គោលដៅ​នៃ​សម​យុ​ទ្ទ​។ ទូរទស្សន៍​នេះ​មិន​បាន​រាយការណ៍​ពី​ចំនួន​សរុប​នៃ​នាវិក លើ​នាវា​នោះ​ពេល​កើត​គ្រោះថ្នាក់​ឡើយ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ កងទ័ព​អ៊ីរ៉​ង់​រាយការណ៍​ពី​មនុស្ស​១៩​នាក់​បាត់បង់​ជីវិត និង​មនុស្ស​១៥​នាក់​រង​របួស ក្នុង​ឧប្បត្តិ​ហេតុនេះ​ពេល​សមយុទ្ធ​។ នាវា​នោះ​បាន​ត្រូវ​សណ្ដោង មក​កាន់​ដែនដី​ដើម្បី​ធ្វើការ​ស៊ើ​ប​អង្កេត​ខាង​បច្ចេកទេស​។

កងទ័ព​នោះ​បាន​អំពាវនាវ ឲ្យ​ចៀសវាង​កុំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម រហូត​ដល់​មានការ​ចេញផ្សាយ​ព័ត៌មាន​បន្ថែម​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ