ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ​​តឹង​រឹង​ជាង​មុន

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បាន​អំពាវនាវ​ដល់​អ្នកនេសាទ​នាំ​គ្នា​គោរព​ច្បាប់​ជលផល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ចាប់ពី​ខែឧសភា​ដល់​ថ្ងៃ​ទី៣០​ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ ដើម្បី​អភិរក្ស​ពូជ​ត្រី​សំខាន់​ៗ​ និង​ធ្វើ​ឱ្យ​ធនធាន​មច្ឆជាតិ​សំបូរ​បែប​ឡើងវិញ ។ លោក វង្ស…

ខេត្តស្ទឹងត្រែង ​៖ ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បាន​អំពាវនាវ​ដល់​អ្នកនេសាទ​នាំ​គ្នា​គោរព​ច្បាប់​ជល
ផល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ចាប់ពី​ខែឧសភា​ដល់​ថ្ងៃ​ទី៣០​ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ ដើម្បី​អភិរក្ស​ពូជ​ត្រី​សំខាន់​ៗ​ និង​ធ្វើ​ឱ្យ​ធនធាន​មច្ឆជាតិ​សំបូរ​បែប​ឡើងវិញ ។

លោក វង្ស សា​វឿ​ន នាយ​រង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំង
អស់​ត្រូវ​មាន​ឆន្ទៈ​ស្រឡាញ់​ធនធាន​ជីវចំរុះ ដែល​មាននៅ​តាម​ដងទន្លេ ហើយ​នៅ​រដូវ​បិទ​នេសាទ​នេះ​សូម​ចៀសវាង​កុំ​ប្រើប្រាស់​ឧ​បករណ៍​នេសាទ​ណា ដែល​ច្បាប់​ហាមឃាត់​។

លោក​ពន្យល់​ថា​បញ្ហា​នេះ ភាគី​ពាក់ព័ន្ធ​ត្រូវ​ជួយ​ទប់ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​ព្រោះ​កន្លង​មក​មន្ត្រី​ជល
ផល​បាន​ប្រើ​វិធីសាស្ត្រ​អប់រំ​គ្រប់​រូបភាព​ហើយ និង​មាន​ពេល​ខ្លះ​ក៍បាន​ដកហូត​នៅ​ឧបករណ៍​និង​ឃាត់​ទាំង​មនុស្ស​ផង​ដែរ​ជាក់ស្តែង​ពេលនេះ​ជំនាញ​ដកហូត​មង​បាន​ជាង៣០០០​ម៉ែត្រ​ផង​ដែរ​។

លោក ខាំ​ផៃ ម៉ា​រ៉ា តំណាង​ឱ្យ​ប្រជា​សហគមន៍​នេសាទ​ភូមិ​ស្រែ​តា​ប៉ាន ​ឃុំ​សាម​ឃួ​យ ​ស្រុក​សេសា
ន ​បាន​បញ្ជាក់​ថា អ្នកនេសាទ​ភាគច្រើន​បាន​យល់​ដឹង​ពី​ច្បាប់ ជលផល តែ​ក៍​នៅ​មាន​ជនខិលខូច​មួយ
ចំនួន​នៅ​តែ​លួចលាក់​ធ្វើ​សកម្មភាព នេសាទ​ខុសច្បាប់ ខ្លះ​ឆក់​ក្តៅ ឆក់​ត្រជាក់ បំពុល និង​បទល្មើស បន្ទាប់បន្សំ​ផ្សេង​ទៀត ដូច​ជា​លួច​ដាក់​មង ក្នុង​អន្លុង​អភិរក្ស​ជាដើម​។

លោ​កថាបទ​ល្មើស​ប្រភេទ​នេះ​ពិតជា​នៅ​កើត​មាន ហើយ​លោក​តែងតែ​សហការ​ជាមួយ​មន្ត្រី​ជំនា
ញ​ជលផល​ចុះ​បង្ក្រាប​ជា​រឿយ​ៗ​តែ​ធ្វើ​មិន​ឈ្នះ គួប​ផ្សំ​តំបន់​យើង​មាន​ភូមិសាស្ត្រ​ធំ​ហើយ​យើង​មាន​គ្នា​តិចតួច​ផង ចំណែក​បទល្មើស​ខ្លះ​កើត​មាន ច្រើន​នៅ​ពេល​យប់​។

សូម​បញ្ជាក់​ថា ​ខេត្តស្ទឹងត្រែង​មាន​អន្លង់​អភិរក្ស​ពូជ​ត្រី​សំខាន់​ៗ​ចំនួន​៦០-​ក្នុង​នោះ​មាន​អន្លង់​អភិ
រក្ស​ត្រី​ផ្សោត​ចំនួន​៤​និង​មាន​សហគម​ន៍​នេសាទ​ចំនួន​៥២-​ហើយ​កិច្ចសហការ​បង្ក្រាប​បទល្មើស​រយៈ
ពេល​១​ស​ប្តា​ហ៍​នេះ​មន្ត្រី​ជំនាញ​ដកហូត​មង​ក្រឡា​គ្រប់​ប្រភេទ​ចំនូ​ន​១២​ត្បូង​ស្មើ​និង​៦០០០​ម៉ែត្រ​អប់រំ​ប្រជា​អ្នកនេសាទ​៥០​នាក់​និង​បានឱ្យ​ធ្វើ​កិច្ចសន្យា​ចំនួន​១២​នាក់ផង​ដែរ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ