ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ពលរដ្ឋ​ដុត​បំផ្លាញ​ទី​ស្នាក់​ការ​ប៉ុស្តិ៍​ឧទ្យាន​ជាតិ​វរៈជ័យ​នឹង​ប្រឈម​​មុខ​ផ្លូវច្បាប់

3 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី​ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​ដែលមាន​គ្មាន​ប្រមាណ ៧០ នាក់​ដែល​ចូល​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ថែម​ទាំង​ដុត​កម្ទេច​ស្នាក់ការ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស…

ខេត្ត​រតនគីរី​ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុម​ពលរដ្ឋ​ដែលមាន​គ្មាន​ប្រមាណ ៧០ នាក់​ដែល​ចូល​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ថែម​ទាំង​ដុត​កម្ទេច​ស្នាក់
ការ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅ​ភូមិសាស្ត្រ​ភូមិ​តា​បូក ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា គឺជា​ទ​ង្វើ​ខុសច្បាប់​ទាំងស្រុង​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​បន្ថែម​ថា «​ទ​ង្វើ​នេះ​នឹង​មិន​ត្រូវ​អត់ឱន
បាន​​ឡើយ ហើយ​មេខ្លោង​ដែល បាន​ញុះញង់​បំផ្លាញ​សម្បត្តិ​របស់​រដ្ឋ និង​ប្រឆាំង​នឹង​ការ​អនុវត្ត
ច្បាប់​ត្រូវ​តែ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​ជា​ដាច់ខាត​» ។

លោក​បាន​បន្ត​ថា ក្រុមការងារ​មន្ទីរ​បរិស្ថាន​បាន​កំណត់​មុខសញ្ញា​ចំនួន ១៤ រូប​រួច​ហើយ​ជា​ជន​​ដែល​ញុះញង់​បង្ក​ឱ្យ​មានការ​ដុត​បំផ្លាញ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន ហើយ​បាន​និង​កំពុង​កសាង​សំណុំរឿង ប្តឹង កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ​មូលហេតុ​នៃ​ការ​ឈាន​ដល់​ដុត​កម្ទេច​ស្នាក់​ការ​មន្ត្រី​ឧ​ទ្យានុ​​រក្ស​នេះ​ ក៏​ព្រោះ​កាលពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែឧសភា ឆ្នាំ ២០២០ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​ស្រុក​តា​វែង បាន​សហការ ​ាមួយ​កម្លាំង​អធិការ​ស្រុក​តា​វែង​ បាន​ចុះ​ធ្វើ​សកម្មភាព​យាមល្បាត​ទប់​ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ឃុំ​តា​វែង​លើ ដោយ​កម្លាំង​ចម្រុះ​បាន​បោះ​ស្លាក​សញ្ញា​ហាម​កាប់​ដើមឈើ និង​ហាម​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ និង​បាន​បោះ​ស្លាក​នៅ​តាម​ទីតាំង​ដែល​មានការ​កាប់​រាន​យក​ដី​ព្រៃ និង​យើង​បាន​ធ្វើការ​ធ្វើការ​ដក​ហូត រណា​យន្ត​ចំនួន ២ គ្រឿង និង​រុះរើ​រោង​ចំការ​ចំនួន ៤ កន្លែង និង​ឱ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​ទៀត​។

លោក​បាន​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៧៥ នាក់​ដែល​រំលោភ​ច្បាប់​នោះ​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ហើយ​បាន​នាំ​គ្នា​មក​ដុត​បំផ្លាញ​ទីស្នាក់ការ​តែ​ម្តង​។ ចំណែក​​ស្នាក់​ការ​ដែល​ត្រូវ​បាន​ក្រុម​ពលរដ្ឋ​ដុត​បំផ្លាញ​នោះ​ធ្វើ​ពី​ឈើ​ប្រកស​ង្ក័​សី ទំហំ 6×9 ម៉ែត្រ​ទើប​សាងសង់​រួច​ថ្មី និង​មួយទៀត​ធ្វើ​ពី​ឈើ​ប្រកស​ង្ក័​សី​ទំហំ 6×8​ម៉ែត្រ​ជាទី​ស្នាក់​ចាស់ និង​បាន​បង្ក​ឱ្យ​ខូចខាត​សំភារៈ​មួយ​ចំនួន​។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ទៀត​ថា ដី​ព្រៃ​ជា​ច្រើន​ហិ​កតា​ដែល​ក្រុម​ពលរដ្ឋ​ទាំងនោះ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​នឹង​ត្រូវ​ដកហូត​មក​វិញ​។ ក្រសួងបរិស្ថាន​សូម​គូសបញ្ជាក់​ថា គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ​ឬ​លក់ដូរ​ដីធ្លី​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​បាន​ឡើយ​។

ព្រម​ជាមួយ​គ្នា​នោះ ក្រសួងបរិស្ថាន​ក៏​សូម​ស្នើ​សុំ បងប្អូន ប្រជាពលរដ្ឋ​ដែល​មិន​បាន​យល់​ដឹង
ច្បាស់​ពី​ច្បាប់ សូម​ឈប់​ចាញ់បោក​ជនខិលខូច​បន្ត​ទៀត ​និង​សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្ម​ភាព​ខុសច្បាប់​ជា​អាទិ៍ ការ​ឈូស​ឆាយ កាប់​ឆ្ការ ដុត រុករាន ទន្ទ្រាន​ដី​ព្រៃ ការ​សាងសង់​ខ្ទម ឬ​រោង នៅ​ក្នុង​តំបន់ការពារធម្មជាតិ​។

ជា​ពិសេស​គឺ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ រាល់​ការ​ទិញ​លក់ដី​រដ្ឋ​ និង​ការ​បញ្ជាក់​ការ​ទិញ​លក់​ដី​រដ្ឋ​ដោយ​ខុស ច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ ហើយ​ត្រូវរុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង និង​ប្រគល់ ទីតាំង​ដី​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ​មកជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បើ​ពុំនោះ​ទេ​នឹង ត្រូវ​ប្រឈម​មុខ​នឹង​វិធានការ​ច្បាប់​។

​ក្រសួងបរិស្ថាន​សូម​បដិសេធ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់គ្រប់​ប្រភេទ​ដូច​ជា​ការ​ទន្ទ្រាន​កាន់កាប់ ការ​ផ្ទេរ ការ​ទិញ​លក់​ដី ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារ​ធម្មជាតិ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ