ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋានGelora Bung Karnoរបស់​​​ឥណ្ឌូ​នេ​ស៊ី​ជាប់​ជា​កីឡដ្ឋាន​ល្អ​បំផុត​នៅ​អាស៊ាន

3 ឆ្នាំ មុន

កីឡដ្ឋាន Gelora Bung Karno របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Jakarta ត្រូវ​បាន​ជ្រើសរើស​ក្លាយជា​កីឡដ្ឋាន​ល្អ​ដាច់​គេ និង​ជាទី​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ប្រចាំ​តំបន់​អាស៊ាន ក្រោយ​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​ដោយ​អ្នកគាំទ្រ…

កីឡដ្ឋាន Gelora Bung Karno របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Jakarta ត្រូវ​បាន​ជ្រើសរើស​ក្លាយជា​កីឡដ្ឋាន​ល្អ​ដាច់​គេ និង​ជាទី​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ប្រចាំ​តំបន់​អាស៊ាន ក្រោយ​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​ដោយ​អ្នកគាំទ្រ ដែល​ធ្វើ​ឡើង​ដោយ​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី​ហៅ​កាត់ AFC ។

កីឡដ្ឋាន Gelora Bung Karno ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៧៧,១៩៣​នាក់​មួយ​នេះ ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់ ៥៨% ឈ្នះ​សំឡេង​គាំទ្រ​លើ​កីឡដ្ឋាន​ជាតិ Bukit Jalil របស់​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​ដែល​ទទួល​បាន ១៩%​។

ខណៈ​លេខ ៣ បាន​ទៅ​លើ​កីឡដ្ឋាន ANZ (Stadium Australia) របស់​ប្រទេស​ជម្រើសជាតិ​អូស្ត្រាលី និង​លេខ ៤ បាន​ទៅ​លើ​កីឡដ្ឋាន Rajamangala របស់​ក្រុម​ជម្រើសជាតិ​ថៃ ស្រប​ពេល​ដែល​លេខ ៥ បាន​ទៅ​លើ​កីឡដ្ឋាន​ជាតិ My Dinh រប​សើ​ក្រុម​ជម្រើសជាតិ​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ