ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បើក​សេវា​រថភ្លើង​ឡើង​វិញ បើ​ទោះ​បីជា​នៅ​បិទ​ប្រទេស​ក៏​ដោយ

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ អង្គភាព​អយស្ម័យយាន (​រថភ្លើង​) ឥណ្ឌា​បាន​ប្រកាស​ថា សេវាកម្ម​ដឹក​អ្នក​ដំណើរ​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស ចាប់ពី​ថ្ងៃ​អង្គា​រ៍​នេះ​តទៅ​។ ផ្លូវដែក​នឹង​ចាប់ផ្តើម​ជាមួយ​រថភ្លើង ជា​ពិសេស​នៅ​លើ​ផ្លូវ​ដែល​បាន​ជ្រើសរើស​ចំនួន ១៥…

ប្រទេស​ឥណ្ឌា ៖ អង្គភាព​អយស្ម័យយាន (​រថភ្លើង​) ឥណ្ឌា​បាន​ប្រកាស​ថា សេវាកម្ម​ដឹក​អ្នក​ដំណើរ​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស ចាប់ពី​ថ្ងៃ​អង្គា​រ៍​នេះ​តទៅ​។

ផ្លូវដែក​នឹង​ចាប់ផ្តើម​ជាមួយ​រថភ្លើង ជា​ពិសេស​នៅ​លើ​ផ្លូវ​ដែល​បាន​ជ្រើសរើស​ចំនួន ១៥ រួម​មាន​ផ្លូវ​ញូ​វ​ដេ​លី​ទៅ​មុម​បៃ​។ នេះ​បើ​យោង​តាម​ក្រសួង​ផ្លូវដែក​។ ផ្លូវដែក​ឥណ្ឌា​នឹង​ចាប់ផ្តើម​សេវាកម្ម​ពិសេស​បន្ថែម​លើ​ផ្លូវ​ផ្សេង​ទៀត ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង​។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា អាទិភាព​នឹង​ត្រូវ​បាន​ផ្តល់​ជូន​អ្នកធ្វើការ​នៅ​ក្នុង​មណ្ឌល​ថែទាំ​អ្នកជំងឺ​កូ​វី​ដ​១៩ ចំនួន​២០០០០​នាក់ និង​អាច​ឈាន​ដល់​ការ​ធ្វើ​ដំណើរ ៣០០​ជើង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ដឹក​អ្នកដំណើរ​ទូ​ទាំង​ប្រទេស​។

មាន​តែ​អ្នកដំណើរ​ដែល​មាន​សំបុត្រ​បញ្ជាក់​ត្រឹមត្រូវ ដែល​ទិញ​បាន​នៅ​ពេល​រសៀល​ថ្ងៃ​ច័ន្ទ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ថានីយ​រថភ្លើង ហើយ​វា​ចាំបាច់​សម្រាប់​អ្នកដំណើរ​ពាក់​ម៉ាស់​ការពារ និង​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​។ ទាល់តែ​មិន​មាន​រោគ​សញ្ញា ទើប​គេ​អនុញ្ញាត​ឱ្យ​ឡើង​លើ​រថភ្លើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវដែក​ឥណ្ឌា​កន្លង​មក បាន​បញ្ឈប់​សេវាកម្ម​ដឹក​អ្នកដំណើរ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ១៦៧​ឆ្នាំ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​២៤ ខែមីនា បន្ទាប់​ពី​ការ​ប្រកាស​បិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ប្រទេស​ឥណ្ឌា បាន​ជាប់​គាំង​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែមីនា ហើយនឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ