ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វមែន ! ស្ត្រីម្ចាស់បំណុល​រង​ហិ.ង្សា​ពី​កូន​បំណុល​ ពេលមកទារប្រាក់​

3 ឆ្នាំ មុន
  • កណ្តាល

រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានរង​ក្នុងអំពើហិង្សាពីសំណាក់ស្ត្រី​​២នាក់បងប្អូន ដែលជាអ្នក​ជំពាក់​ប្រាក់​គាត់​ជេរប្រទេចនិងថែមទាំង​យកកាំបិតមកដេញកាប់​លើគាត់ថែមទៀត ក្នុងពេលដែលគាត់​​មកទារ ​ប្រាក់​ដែល​ទាំង២នាក់ជំពាក់​ ។​ នេះបើយោតាមផេក​អគ្គស្នងការនគរបាល​រាជធានីភ្នំ​ពេញ ។ ប្រភព​ឱ្យ​ដឹង​ទៀតថា…

រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានរង​ក្នុងអំពើហិង្សាពីសំណាក់ស្ត្រី​​២នាក់បងប្អូន ដែលជាអ្នក​ជំពាក់​ប្រាក់​គាត់​ជេរប្រទេចនិងថែមទាំង​យកកាំបិតមកដេញកាប់​លើគាត់ថែមទៀត ក្នុងពេលដែលគាត់​​មកទារ ​ប្រាក់​ដែល​ទាំង២នាក់ជំពាក់​ ។​ នេះបើយោតាមផេក​អគ្គស្នងការនគរបាល​រាជធានីភ្នំ​ពេញ ។

ប្រភព​ឱ្យ​ដឹង​ទៀតថា ស្ត្រីដៃដល់ទាំង​២​នាក់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​ កាលពី​វេលាម៉ោង​០៧​និង៣០​នាទីថ្ងៃទីទី០៩​ ឧសភា ​នៅចំណុចកើតហេតុក្នុងផ្សារកំពង់កន្ទួត ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្តាល ។

ស្ត្រី​សង្ស័យ​ទាំង​២​នាក់ ១-ឈ្មោះ សោម ចាន់​លី​ន​អាយុ​៣៦​ឆ្នាំ ជាលក់​បាយ ​មាន​ទីលំនៅ​ភូមិ ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ​(​ឃាត់ខ្លួន​)​ និង២-ឈ្មោះ សោម ចាន់​រី ​អាយុ៣៩​ឆ្នាំ ជាលក់​បាយ មាន​ទីលំនៅ​ភូមិដេ​ី​ម​ត្រាំ​ង ឃុំអន្លង់រមៀត ស្រុកកណ្ដាល ស្ទឹងខេត្តកណ្ដាល ។ វត្ថុ​តាង​ចាប់​យក​កាំ​បិតបុ័ងតោដង​ឈើ​ផ្លែ​ដែក​ពណ៌​ស​១ប្រវែង ២៨​សង្ទីម៉ែត្រ, អាវដៃវែង​ចំនួន​១ ពណ៌ផ្កា​ចំរុះ ដាច់​ឡេវ​និង​ដាច់​ខ្សែបូ ។ ដោយឡែក ស្ត្រី​រងគ្រោះឈ្មោះញឹម ប៉ាច ​អាយុ៦១ឆ្នាំ ​មានទីលំនៅភូមិក្រាំង ក្រូច​សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ទាក់ទិននឹងហេតុការណ៍​ដែលបាន​កើតរឿងនេះ គឺបន្ទាប់​ពី​ស្ត្រី​ជា​ជន​រង​គ្រោះ ​បាន​មក​ទារ​​ប្រាក់​ពី​ពួក​គេ​ជំពាក់​ចំនួន​២០០​ដុល្លារ ។ នៅ​ពេល​​កំពុង​តែ​ទារ​ប្រាក់នោះ ​ធ្វើឱ្យស្ត្រី​ម្នាក់ខឹង ​បាន​យក​កាំបិត​​ប៉័ងតោមក​គំរាមប្រើ​ហិង្សា ហើយ​​ស្ត្រី​ម្នាក់​ទៀតបាន​ប្រើ​ពាក្យសម្តី​ថា «ង៉ែ​ង​ៗ​»ជេរ​ពេញ​ៗ​មាត់​ទៅ​លើ​ស្ត្រី​ម្ចាស់​បំណុលដែលជា​ជនរងគ្រោះ ។

​បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បាន​ទទួលបានពាក្យបណ្តឹង និងបានចុះដល់ចំណុចកើតហេតុ ដើម្បី​ឃាត់ខ្លួនស្ត្រីសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានចាត់ការតាមន​ីិតិវិធី ។

អត្ថបទសរសេរ ដោយ