ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​បារម្ភ ក្រោយ​មានការ​កើន​ឡើង​​ករណី​កូ​វី​ដ​១៩​ម្តងទៀត

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ មានការ​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​ជា​ថ្មី​ម្តងទៀត ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អធិការ​បតី Angela Merkel បាន​និយាយ​ថា…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ មានការ​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​ជា​ថ្មី​ម្តងទៀត ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អធិការ​បតី Angela Merkel បាន​និយាយ​ថា ប្រទេស​នេះ​អាច​វិល​មក​រក​សភាព​ធម្មតា​វិញ​បន្តិច​ម្តង​ៗ​។

វិទ្យាស្ថាន​សុខភាព​សាធារណៈ Robert Koch Institute (RKI) បាន​និយាយ​ថា អត្រា​ឆ្លង​ដែល​ត្រូវ​បាន​តាមដាន​យ៉ាង​ស្អិត បាន​ឡើង​ដល់​១.១ ដែល​មាន​ន័យ​ថា មនុស្ស​កើត​កូ​វី​ដ​១៩ ចំនួន ១០​នាក់ អាច​ឆ្លង​ជា​មធ្យម​ទៅ​មនុស្ស​១១​នាក់​ផ្សេង​ទៀត​។

RKI បាន​ព្រមាន​ថា ដើម្បី​ឱ្យ​អត្រា​ឆ្លង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​បន្ថយល្បឿន​នោះ អត្រា​ឆ្លង​គឺ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​១​។ វិទ្យាស្ថាន​នេះ​បាន​ព្រមាន​ថា វា​ឆាប់​ពេក​ក្នុង​ការ​ធ្វើ​សេចក្តីសន្និដ្ឋាន ប៉ុន្តែ​គេ​បាន​និយាយ​ថា ចំនួន​នៃ​ការ​ឆ្លង​ថ្មី​នឹង​ចាំបាច់​ត្រូវ​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ទិន្នន័យ​ចុង​ក្រោយ​បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ បន្ទាប់​ពី​លោកស្រី Merkel បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ចាក​ចេញពី​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត ហើយ​រដ្ឋ​សហព័ន្ធ​បាន​ប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បិត​ច្បាប់​រក្សា​គម្លាត​។

ហាង និង​សួន​កុមារ​ភាគច្រើន​បាន​បើក​ដំណើរការ​ឡើង​វិញ ហើយ​ក្មេង​ៗ​កំពុង​វិល​ត្រឡប់​ទៅ​ថ្នាក់រៀន ភោជនីយដ្ឋាន កន្លែង​ហាត់ប្រាណ និង​កន្លែង​គោរព​បូជា​ក៏​ត្រូវ​បើក​ឡើង​វិញ​ម្តងទៀត​។

យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​មូលដ្ឋាន​អា​ល្លឺ​ម៉​ង់​បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រឹត​បន្តឹង​ឡើង​វិញ ប្រសិនបើ​ការ​ឆ្លង​ឡើង​លើស​ពី ៥០​ករណី​ក្នុង​ប្រជាជន ១​សែន​នាក់ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ