ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (នំមិនធំជាងនាឡិ) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– កូ​ឡាប​មួយ​ទង​ដែល​បង​ប្រាថ្នា បេះដូង​កត់ត្រា​ចារ​ឈ្មោះ​ពិសី
ភ្ជាប់ពាក្យ​ហើយ​ស្រេច​សំរេច​សំដី រង់​ចាំតែ​ថ្ងៃ​ទទួល​ផ្កាស្លា ។

– កូ​ឡាប​មួយ​ទង​ដែល​បង​ប្រាថ្នា              បេះដូង​កត់ត្រា​ចារ​ឈ្មោះ​ពិសី
   ភ្ជាប់ពាក្យ​ហើយ​ស្រេច​សំរេច​សំដី             រង់​ចាំតែ​ថ្ងៃ​ទទួល​ផ្កាស្លា       ។
– នឹកឃើញ​ថ្ងៃ​នោះ​អូន​ហើយ​និង​បង           សក្ដិ​សម​កន្លង​ដូច​អង្គ​ក្សត្រា
   មាន​ម្ចាស់​ក្ស​ត្រី​នៅ​ជិត​កាយា                 រំភើប​ចិន្ដា​ញញឹម​ប្រឹ​ម​ប្រិ៍​យ  ។
– មិនយូរ​ប៉ុន្មាន​នឹង​បាន​ជួប​គ្នា                    ថា្ន​ក់​ថ្នម​ពុំងា​រួមរស់​មេត្រី    
   ស្រាប់តែ​ចាស់​ៗ​ក្រឡាស់​ពាក្យ​ថ្មី              ផ្ដាច់​ពាក្យ​សំដី​គ្មាន​ក្ដី​មេត្ដា   ។
– ពួក​គាត់​ទាស់ចិត្ដ​ព្រោះ​ត្បិត​រឿង​កេរ         ឱ្យ​កូន​ទាំង​ទ្វេរ​សោយសោក​ទុ​ក្ខា
   យើង​ស្រក់​ទឹកភ្នែក ស្ទើរ​បែក​ចិន្ដា             អាណិត​ស្នេហា​ទើប​ដុះ​ពន្លក   ។
– ព្រោះ​ភាព​កតញូ​ត្រូវ​គោរព​តាម              ពួក​គាត់​ហាមប្រាម​មិន​ឱ្យទៅ​មក
   នឹក​ណាស់​នួនល្អង​បង​លួច​ស្កាត់រក          រាល់ពេល​នឹកភ្នក​មក​លួច​មើល​ស្រី​។
– ខំប្រឹង​កាត់ចិត្ដ​ទាំង​ក្ដី​ឈឺចាប់                   ទោះ​បេះដូង​ប្រាប់​ថា​ស្នេហ៍​ភក្ដី
   គុណ​ឪពុក​ម្ដាយ​ធ្ងន់​លើស​អ្វី​ៗ                   បង្ខំ​ហរ​ទ័យ​ឱ្យ​ទ្រាំ​បំពេញ   ។
– ម្ដេច​ក៏​ចាស់ទុំ​យល់​ធំ​លើ​ទ្រព្យ?                ម្ដេច​ពួក​គាត់​ផ្គាប់ចិត្ដ​ខ្លួន​ទៅ​វិញ?
   ម្ដេច​ឱ្យ​ពួក​យើង​សោកា​ទោម្នេញ              ក្នុង​ទ្រូង​ពោរពេញ​ដោយ​ក្ដី​អាល័យ​។
– ពួក​យើង​ជា​នំ​មិនធំ​ជាង​នាឡិ                    ទោះ​ស្នេហ៍​ជ្រៅ​ជ្រាល​ក៏​ឥត​តម្លៃ
   ប្រាថ្នា​ជាតិ​ក្រោយ​បើ​មាន​និស្ស័យ              សូម​ជួប​ជា​ថ្មី​ដោយ​គ្មាន​ឧបសគ្គ  ។

ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com