ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន ​D ​អាច​កាត់​បន្ថយ​ពាក់​កណ្ដាល​​អត្រា​បាត់​បង់​ជីវិត​​​ដោយ​​វីរុស​កូ​វីដ​១៩

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក  ៖ យោង​តាម​ការ​សិក្សា​មួយ​ថា អត្រា​ស្លាប់​ដោយសារ​វីរុស​COVID-19 អាច​កាត់​បន្ថយ​បាន​ពាក់កណ្ដាល ដោយសារ​វីតាមីន​D​ដែល​ជួយ​កែ​លម្អ​ដល់​ប្រព័ន្ធ​ការពារ​របស់​យើង។ បណ្ដា​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​NORTHWESTERN​រដ្ឋ​អី​ុ​លី​ណ​យ បាន​រក​ឃើញ​ការ​ទាក់ទង​គ្នា​សំខាន់​មួយ រវាង​ការ​ខ្វះ​ធ្ងន់ធ្ងរ​នៃ​វីតាមីន​D​និង​អត្រា​ស្លាប់​ខ្ពស់​នៃ​បណ្ដា​អ្នក​ជំ​ងឹ​COVID-19​។ ពួក​គេ​បាន​ធ្វើការ​វិភាគ​លើ​បណ្ដា​អ្នកជំងឺ…

សហរដ្ឋអាមេរិក  ៖ យោង​តាម​ការ​សិក្សា​មួយ​ថា អត្រា​ស្លាប់​ដោយសារ​វីរុស​COVID-19 អាច​កាត់​បន្ថយ​បាន​ពាក់កណ្ដាល ដោយសារ​វីតាមីន​D​ដែល​ជួយ​កែ​លម្អ​ដល់​ប្រព័ន្ធ​ការពារ​របស់​យើង។

បណ្ដា​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​NORTHWESTERN​រដ្ឋ​អី​ុ​លី​ណ​យ បាន​រក​ឃើញ​ការ​ទាក់ទង​គ្នា​សំខាន់​មួយ រវាង​ការ​ខ្វះ​ធ្ងន់ធ្ងរ​នៃ​វីតាមីន​D​និង​អត្រា​ស្លាប់​ខ្ពស់​នៃ​បណ្ដា​អ្នក​ជំ​ងឹ​COVID-19​។ ពួក​គេ​បាន​ធ្វើការ​វិភាគ​លើ​បណ្ដា​អ្នកជំងឺ នៅ​តាម​មន្ទីរពេទ្យ​និង​គ្លីនិក ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​នៅ​ចិន បារាំង អ៊ីរ៉​ង់​និង​កូរ៉េ​ខាងត្បូង ហើយ​កត់សម្គាល់​ឃើញ​ថា បណ្ដា​អ្នកជំងឺ​ក្នុង​បណ្ដា​ប្រទេស ដែល​មាន​អត្រា​ស្លាប់​ខ្ពស់ ដូច​ជា​អ៊ី​តា​លី អេ​ស្ប៉ា​ញ​និង​អង់គ្លេស​ជាដើម ពួក​គេ​អាច​មាន​អត្រា​វីតាមីន​D ទាប​ជាង​បណ្ដា​អ្នកជំងឺ​ក្នុង​បណ្ដា​ប្រទេស​ដែល​មិន​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​។

ពិតមែន​ហើយ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន លើក​ឡើង​ពី​ការ​ខុស​គ្នា​ជាយថាហេតុ​នៃ​គុណភាព​ព្យាបាល ភាព​ខុស​គ្នាន​នៃ​អាយុ ចំនួន​នៃ​ការ​ធ្វើតេស្ត​ឬ​ក៏​ស៊ូ​ស​SOUCHES​នៃ​វីរុស ហើយ​ក្រុម​នោះ​ងាក​មក​ធ្វើការ​ស​ន្និ​ដ្ឋា​មួយ​ផ្សេង​ទៀត​។

លោក​វ៉ា​ឌី​ម​បាក់​ម៉ា​ន់​ដែល​ដឹកនាំ​ការ​សិក្សា​នោះ​ថ្លែង​ថា ក្នុង​ចំណោម​កត្តា​ទាំងនេះ​ពុំ​មាន​កត្តា​ណាមួយ ហាក់​ដើរតួ​នាទី​សំខាន់​ឡើយ ហើយ​ប្រព័ន្ធ​សុខាភិបាល នៅ​ភាគ​ខាងជើង​អី​ុ​តា​លី​ជា​ប្រព័ន្ធ​សុខាភិបាល​ដែល​ល្អ​ជាងគេ​បំផុត​មួយ​នៃ​ពិភពលោក តែ​ទីនោះ​នៅ​តែ​មាន​អ្នក​ស្លាប់​ច្រើន​ដោយសារ​វីរុស​។ ម្យ៉ាងទៀត​បណ្ដា​ប្រទេស​ដែល​មាន​លទ្ធភាព​ធ្វើតេស្ត​ខ្ពស់​ក៏​មាន​អត្រា​ស្លាប់​ខ្ពស់​ដែរ​។ ជា​ការ​សន្និដ្ឋាន​យើង​កត់សម្គាល់​ឃើញ​ថា អត្រា​ស្លាប់​ខ្ពស់​មក​ពី​ការ​ខ្វះ​វីតាមីន​D​។

ដោយ​វិភាគ​លើ​បណ្ដា​ទិន្នន័យ​របស់​អ្នកជំងឺ​លើ​ពិភពលោក​ទាំងមូល បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វា​មាន​ទំនាក់ទំនង​មួយ​រវាង​កម្រិត​វីតាមីន​D និង​ព្យុះ​CYTOKINES​ដែល​បង្ក​ការ​រលាក​ខ្លាំង​បណ្ដាល​មក​ពី​ប្រព័ន្ធ​ការពារ​ខំ​បញ្ចេញ​ប្រតិកម្ម​ទប់ទល់​វីរុស​ជ្រុល​ពេក​។ ព្យុះ​CYTOKINES​អាច​ធ្វើ​ឲ្យ​សួត​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​និង​នាំ​ឲ្យ​មានការ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ហើយ​បណ្ដាល​ឲ្យ​អ្នកជំងឺ​ស្លាប់​។ បែប​នេះ​ហាក់ដូចជា​វា​សម្លាប់​អ្នក​ជំ​ងឹ​ភាគច្រើន ដែល​ឆ្លង​វីរុស ហើយ​ពុំ​មែន​ដោយសារ​ការ​បំផ្លាញ​សួត​ដោយ​វីរុស​ផ្ទាល់​ឡើយ​។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​យល់​ថា កម្រិត​ត្រឹមត្រូវ​នៃ​វីតាមីន​D អាច​ដើរតួ​នាទី​ការពារ​មួយ​។ ការ​សិក្សា​នោះ​នៅ​បន្ត​ថា បែប​នេះ​វា​នឹង​មិន​រារាំង​មនុស្ស​ម្នាក់​មិន​ឲ្យ​ឆ្លង​វីរុស​មែន តែ​វា​អាច​កាត់​បន្ថយ​ភាព​ស្មុ​គ្រ​ស្មាញ​នានា​និង​មិន​ឲ្យ​បណ្ដា​អ្នក​ឆ្លង​ងាយ​ស្លាប់​បាន​។

យើង​ដឹង​ហើយ​ថា​វីតាមីន​D អាច​ផ្ដល់​ជា​ពិសេស​តាម​រយៈ​កាំរស្មីព្រះអាទិត្យ​និង​អាហារ​មួយ​ចំនួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ