ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកនិងចាប់បាន​! មេខ្លោង​គ្រឿង​ញៀន​​ដ៏​ធំ​ប្រចាំ​​ខេត្ត​បាត់ដំបង ​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​សន្និដ្ឋាន​ថា ជា​មេខ្លោង​ជួ​ញ​ដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​សម្រាប់​បំរើ​សេ​វា​ចែកចាយ​ពាសពេញ​ខេត្តបាត់ដំបង ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុង​បាត់ដំបងឃាត់​ខ្លួ​នហើយ​ កាលពី​វេលា​ម៉ោង​៣ ​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី១០ ឧសភា ខណៈ​ពេល​កំពុង​ដោះ​ដូរ​ទំនិញ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង នៅ​ក្នុងភូមិ​វត្ត​គរ…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​គេ​សន្និដ្ឋាន​ថា ជា​មេខ្លោង​ជួ​ញ​ដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់​សម្រាប់​បំរើ​សេ​វា​ចែកចាយ​ពាសពេញ​ខេត្តបាត់ដំបង ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុង​បាត់ដំបងឃាត់​ខ្លួ​នហើយ​ កាលពី​វេលា​ម៉ោង​៣ ​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី១០ ឧសភា ខណៈ​ពេល​កំពុង​ដោះ​ដូរ​ទំនិញ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង នៅ​ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​មន្ត្រី​ជំនាញ​រឹបអូស​បាន​វត្ថុ​តាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លី អុ​ី​សា ហៅ ពាង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ តែ​បាន​មក​ជូ​ល​បន្ទប់​ស្នាក់​នៅ​បណ្តោះអាសន្ន ដើម្បី​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ លោក​អធិការ​ក្រុង​រូប​នេះ​បាន​ប្រាប់​ថា ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ​គ្រឿងញៀន​របស់​លោក​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន ពេល​កំពុង​ដោះ​ដូរ​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ ។

ក្រោយ​ឃាត់ខ្លួន លោកស្នងការ​ខេត្ត និងលោក​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​លោក​កុយ ហៀ​ង ស្នងការ​រង​ខេត្ត ដឹកនាំ​កម្លាំង​ធ្វើការ​ឆែកឆេ​បន្ទប់​ជូ​ល​របស់​ជន​នេះ រហូត​រក​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន​ទៀត​ដែល​ជន​នេះ​បាន​លាក់​ទុក ដើម្បី​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្តបាត់ដំបង​។ បើ​តាម​របាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ចាប់​យក​បាន​រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​១៥​ថង់ (​ធំ​១១​ថង់ តូច​០៤​ថង់​) មាន​ទម្ងន់​១០៣៤,២០​ក្រាម (​ជាង​១​គីឡូក្រាម​) ថ្នាំ​កេ​តា​មីន​ចំនួន​០១​កូន​ថង់​, សារធាតុ​រាវ​ចំនួន​០៣​កូន​ដប (​សង្ស័យ​​មាន​សារធាតុ​ញៀន​) កូនជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​ញៀន​លក់​ចំនួន​០១, ម៉ូ​ូ​តូ​០១​គ្រឿង​ម៉ាក​អុ​ិ​ច​សេច​ទ័​រ ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក់​លេខ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​និង​វត្ថុ​តាង​ដ៏​សន្ធឹក​បែប​នេះ មេខ្លោង​គ្រឿងញៀន​ប្រចាំ​បាត់ដំបង ឈ្មោះ លី អុ​ី​សា ហៅ ពាង បាន​ទ​ទូល​ស្គាល់​ថា វត្ថុ​តាង​ទាំងអស់​ដែល​សមត្ថកិច្ច​ដកហូត​បាន គឺ​ពិតជា​របស់​ខ្លួន ដែល​ខ្លួន​រក្សា​ទុក​បំ​រ៉ុ​ង​លក់ដូរ​បន្ត​ទៅ​ឱ្យ​ម៉ូយ​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង ​។ បើ​តាម​ការ​ស្ដាប់​ចម្លើយ​ជន​នេះ គឺ​ឈ្មោះ ពាង នេះ​ជា​មេខ្លោង​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ដ៍​ធំដុំ​ម្នាក់​ប្រចាំ​ខេត្តបាត់ដំបង​។ ជន​នេះ​បាន​និយាយ​ថា ខ្លួន​តែង​ទ​ទូល​យក​ថ្នាំ​ញៀន​ទាំងនេះ ពី​មេខ្លោង​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ រួច​យក​មក​ស្ដុ​ប​ទុក​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ដើម្បី​លក់ដូរ​បន្ត​ទៅ​ឱ្យ​ម៉ូយ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ថា ពេល​នេះ ​លោក​ស្នង​ការ​ខេត្ត បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញសាកសួរ​ជនសង្ស័យ​រូប​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ ដោយឡែក ​លោកស្នងការ​ខេត្ត ក៏​បាន​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក ដែល​ជា​បណ្ដាញ​ជួ​ញ​ដូរ​ថ្នាំ​ញៀន​នេះ ដើម្បី​មាន​វិធានការ​បន្ត​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ