ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គា ៣ ចូលរួមលើកកម្ពស់ក្នុងវិស័យទេសចរណ៍បន្ថែមទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

ការរចនាបថកាន់តែប្រសើរឡើងរបស់ ណាហ្គាទី ៣ នឹងបង្ហាញជារចនាសម្ពន្ធ័ប្លែកតែមួយគត់ ដែលនឹងលេចចេញជារូបរាងក្នុងរាជធានីភ្នំពេញ ដោយធានាថា នឹងក្លាយជាទីតាំងកម្សាន្តដែលមានគុណភាពខ្ពស់នៅក្នុងតំបន់ខណៈពេលដែលទីតាំងថ្មីមួយនេះនឹងជួយប្រទេសកម្ពុជាក្នុងការបង្កើតផលិតផលទេសចរណ៍ប្រកបដោយគុណភាពបន្ថែមទៀត ។ ណាហ្គាថ្មីទី ៣…

ការរចនាបថកាន់តែប្រសើរឡើងរបស់ ណាហ្គាទី ៣ នឹងបង្ហាញជារចនាសម្ពន្ធ័ប្លែកតែមួយគត់ ដែលនឹងលេចចេញជារូបរាងក្នុងរាជធានីភ្នំពេញ ដោយធានាថា នឹងក្លាយជាទីតាំងកម្សាន្តដែលមានគុណភាពខ្ពស់នៅក្នុងតំបន់ខណៈពេលដែលទីតាំងថ្មីមួយនេះនឹងជួយប្រទេសកម្ពុជាក្នុងការបង្កើតផលិតផលទេសចរណ៍ប្រកបដោយគុណភាពបន្ថែមទៀត ។

ណាហ្គាថ្មីទី ៣ ជាមួយនឹងទំហំទឹកប្រាក់ ៣.៥ពាន់លានដុល្លារអាមេរិកនឹងលេចចេញជាអាគារ មួយដែលត្រូវបានកំណត់ថា នឹងក្លាយជាទីតាំងដែលខ្ពស់បំផុតនៅក្នុងទីក្រុង ។
ទីតាំងកម្សាន្តមួយនេះនឹងគ្របដណ្តប់លើផ្ទៃដីទំហំ ៥៤៤.៨០១ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី ១៣ ដែលមានដូចជាទីតាំងកម្សាន្តអាងហែលទឹក ហាងលក់ទំនិញ ភោជនីយដ្ឋាន សួនច្បារ នៅខាងក្នុង ទីតាំងប្រជុំដ៏ធំទូលាយ ទីតាំងធ្វើសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា ។

ទីតាំងលេងល្បែងដែលមានសមត្ថភាពក្នុងការដាក់តុល្បែងរហូតដល់ទៅ ៨០០ បន្ថែមទៀត ជាមួយ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិកចំនួន ២៥០០ គឺជាលក្ខណៈពិសេសបន្ថែមមួយចំនួនទៀតរបស់ណាហ្គាទី ៣ ។

ណាហ្គា ៣ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម នៅទីក្រុងឈីកាហ្គោ Skidmore, Owings & Merrill LLP (SOM) ខណៈដែលក្រុមហ៊ុនមួយនេះបានលើកឡើងថា អគារនេះត្រូវបានចែកចេញជា ៣ ។ នៅខាងលើនៃអាគារនេះត្រូវបានតភ្ជាប់តាមរយៈទីតាំងកម្សាន្តនានា ជាមួយនឹងទេសភាពដ៏អស្ចារ្យនៃទីក្រុង និងដងទន្លេ ។
Steelman Partners ដែលជាក្រុមហ៊ុនដែលបានធ្វើការរចនាទាំង ណាហ្គា ១ និង ណាហ្គា ២ នឹងត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនរៀបចំ និងរចនាកាស៊ីណូដែលមានភាពល្បីល្បាញនឹងបន្តធ្វើការរចនាផ្នែកខាងក្នុងរបស់ណាហ្គា ៣ ។

ក្រុមហ៊ុនស្ថាបត្យកម្ម SOM បានឲ្យដឹងថា៖ «ណាហ្គាទី ៣ នឹងក្លាយជាទីតាំងដ៏សំខាន់បំផុតសម្រាប់ទីក្រុងនាពេលអនាគតជាមួយនឹងចំណុចដ៏ខ្ពស់បំផុតនៃតំបន់ខាងជើងដែលនឹងបង្ហាញនូវទិដ្ឋភាពនៃអាគារខ្ពស់ៗក្នុងទីក្រុងនិងតំបន់ផ្សេងៗទៀត ។ ទីតាំងនេះក៏នឹងក្លាយជាចំណុចដ៏ខ្ពស់បំផុតមួយនៅក្នុងទីក្រុងភ្នំពេញផងដែរ» ។

«៥០ ភាគរយនៃទំហំទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុល្លារអាមេរិកដែលត្រូវការសម្រាប់ការ អភិវឌ្ឍនឹងត្រូវបានផ្តល់ដោយស្ថាបនិករបស់ខ្លួន គឺលោក Chen Lip Keong ខណៈដែល ៥០ ភាគរយដែលនៅសល់ផ្សេងទៀត គឺបានតាមរយៈមូលនិធិពីខាងក្រៅ ។ យើងក៏កំពុងតែ ពិភាក្សាគ្នាជាមួយ JW Marriott និង Grand Hyatt ដើម្បីគ្រប់គ្រងអគារចំនួនពីរនៃទីតាំងនេះ ផងដែរ» ។ នេះបើតាមការឲ្យដឹងពី NagaCorp’s KC Chow ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីផ្សារភាគហ៊ុនហុងកុង Hong Kong Stock Exchange ក្រុមហ៊ុនណាហ្គាខប លីមីធីត (Naga Corp) បានឲ្យដឹងថា «ដំណាក់កាលទី ៣ នៃការពង្រីកអចលនទ្រព្យនៅណាហ្គាវើលក្នុងរាជធានីភ្នំពេញ នឹងបង្កើតជាទីតាំងកម្សាន្តចម្រុះដែលធំជាងគេបំផុតនៅលើពិភពលោកជាមួយនឹងទេសភាពនៃដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា» ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ណាហ្គាវើលដ៍ មានប្រតិបត្តិការអាជីវកម្មជាង ២៥ ឆ្នាំនៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នគ្របដណ្ដប់ល់ផ្ទៃដីទំហំប្រហែល ៩៣,០០០ ម៉ែត្រការ៉េ និងមានបន្ទប់ដ៏ប្រណីត ប្រមាណជា ១៥០០ បន្ទប់ ។

លើសពីនេះទៅទៀតកន្លែងកម្សាន្តនេះក៏នឹងមានទីតាំងស្ប៉ាដ៏ប្រណីតហាងលក់ទំនិញ ទីតាំងលក់អាហារ និងភេសជ្ជៈចំនួន ១៩ កន្លែងដែលផ្ដល់សេវាកម្មកម្សាន្តដ៏ធំទូលាយ កន្លែងប្រជុំដ៏ល្អប្រណីតជាមួយបរិក្ខារទំនើបៗ ព្រមទាំងកន្លែងធ្វើសន្និបាដ៏ធំបំផុតក្នុងប្រទេស ដែលអាចផ្ទុកប្រតិភូបានជាង ៣,០០០ នាក់ ។

លោក KC Chow បានបន្ថែមឲ្យដឹងទៀតថា៖ «គម្រោងណាហ្គាទី ៣ នឹងក្លាយជាទីតាំងមួយដែល រួមមានកន្លែងលេងល្បែងទីតាំងនានា ដែលបំពាក់ជាមួយ និងគ្រឿងបរិក្ខារ ដែលមិនធ្លាប់មាននៅ ណាហ្គា ១ និង ណាហ្គា ២ សួនច្បារនៅខាងក្នុងអាគារ កន្លែងលក់ទំនិញកន្លែងកម្សាន្តជាលក្ខណៈ គ្រួសារក្នុងចំណោមកន្លែងផ្សេងៗទៀត ដើម្បីផ្តល់បទពិសោធដំណើរទស្សនកិច្ចដ៏អស្ចារ្យ» ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ