ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍ទី១​នៃខែឧសភា ​បទ​ល្មើស​គ្រឿង​ញៀន​ដែល​​ត្រូវឃាត់មនុស្សបាន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គិតត្រឹមរយៈពេល​០៨​ថ្ងៃ នៃ​ដើមខែ​ឧសភា ឆ្នាំ​២០២០នេះ ​កម្លាំង​នគរបាលផ្នែក​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​បណ្ដា​អធិការ​ស្រុក ក្រុង និងការិយាល័យ​ជំនាញ​ផង បាន​ចុះ​បង្ក្រាប​បទល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​ជា​៣០​ករណី និងបាន​ឃាត់ខ្លួន​ជនសង្ស័យ…

ខេត្តបាត់ដំបង ​៖ គិតត្រឹមរយៈពេល​០៨​ថ្ងៃ នៃ​ដើមខែ​ឧសភា ឆ្នាំ​២០២០នេះ ​កម្លាំង​នគរបាលផ្នែក​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​បណ្ដា​អធិការ​ស្រុក ក្រុង និងការិយាល័យ​ជំនាញ​ផង បាន​ចុះ​បង្ក្រាប​បទល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​ជា​៣០​ករណី និងបាន​ឃាត់ខ្លួន​ជនសង្ស័យ ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​បាន​ជាង​៦០​នាក់ រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​នានាជា​ច្រើន​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៏​បឋម​របស់​ការិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ស្នងការ​ខេត្ត​។

លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀនបាន​ឲ្យ​ដឹង​ថា នេះ​គ្រាន់តែ​ជា​របាយ​ការ​ណ៍បឋម ដែល​បាន​បូក​សរុប​ក្នុងរយៈ​ពេល​៨​ថ្ងៃ ដើមខែ​ឧសភានេះ​។ លោក​បាន​ប្រាប់​ថា បើ​តាម​ការ​បូក​សរុប ​គឺមាន​ជនសង្ស័យ​ចំនួន​៦៤​នាក់ ក្នុង​នោះ​ស្ត្រី​០៣​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ជាមួយនឹង​បទ​ល្មើស​ដែល​បាន​បង្ក្រាប​ចំនួន​៣៤​លើក រួម​គ្នា​រវាង​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​បណ្ដា​អធិការ​ស្រុក ក្រុង ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ស្នងការ​ខេត្ត និងលោកស្នងការ​រង​ទ​ទូល​បន្ទុក ហើយ​យើង​ក៏​រឹបអូស​បាន​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​ជា​ច្រើន រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ​។

បើ​តាម​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជូ​ញ​ដូរ​គ្រឿងញៀន វត្ថុ​តាង​នានា ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ពី​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​មាន​ដូច​ជាថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE ( ម៉ា​ទឹកកក​) ចំនួន​៤០២,១៤​ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន Wy (​យ៉ា​ម៉ា​)ចំនួន​៤០២​គ្រាប់ រថយន្ត​០១​គ្រឿង ម៉ូតូ​ចំនួន​០៥​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿង​ញៀន​ចំនួន​០៥ កាំភ្លើងខ្លី​ជ័រ​ប្រើ​ហ្គា​ស​ចំនួន​០១​ដើម និង កាំភ្លើង​ខ្យល់​ច្នៃ​ចំនួន​០៤​ដើម រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​ចំនួន​ទៀត​។

ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ររយៈ​ពេល​០៨​ថ្ងៃ នៃ​ដើមខែ​ឧសភា នេះ បើ​យោង​តាម​របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ អំពី​វិធានការ​ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​គ្រឿងញៀន​នេះ ។ លោក​សុខ និមល ប្រធាន​ក​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សរសេរ​ក្នុង​របាយ​ការ​ណ៍​បឋម​ថា នៅ​ក្នុង​រយៈពេល​០៨​ថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង អប់រំ​ដែល​មាន​ខ្លឹមសារ​ប្រយុទ្ធ​ប្រឆាំង​និង​គ្រឿងញៀន​បាន​ចំនួន​៦០​លើក ដែល​មាន​ពលរដ្ឋ​ចូលរួម​ប្រមាណ​២.៤៣៧​នាក់ ហើយ​ក៏​មានការ​ចូលរួម​បើក​វេទ​ការ​សាធារណៈ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ដី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​និង​គ្រឿងញៀន​ជា​បន្តបន្ទាប់​ផង​ដែរ​ ។

លោក​សុខ និមល បាន​បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ទាំង​៦៤​នាក់ ដែល​បាន​ឃាត់ខ្លួន​ខាងលើ​នេះ មាន​មួយ​ចំនួន​ត្រូវ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ ខណៈ​ភាគច្រើន​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ