ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរ កម្ពុជា ប្រគល់រង្វាន់រថយន្ត Porsche Macan ដល់អ្នកឈ្នះទីពីរក្រោមបរិយាកាសសប្បាយរីករាយ និងគួរឱ្យចងចាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទីពីរ គឺលោក ពុំ ឆុង កាលពីរាត្រីថ្ងៃសៅរ៍…

ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទីពីរ គឺលោក ពុំ ឆុង កាលពីរាត្រីថ្ងៃសៅរ៍ ទី ៩ ខែឧសភា លើឆាកប្រគំតន្រ្តី Cambodia Brew The Beat ក្នុងស្ទូឌីយោហង្សមាស ។

នាយកផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អឹម សុធារិទ្ធ បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានប្រគល់ជូនរង្វាន់រថយន្ត Porsche ដល់អតិថិជន ដែលមានសំណាងបានត្រូវរង្វាន់ដ៏ធំនេះ ហើយខ្ញុំជឿជាក់ថា រង្វាន់នេះនឹងជួយសម្រួលដល់ជីវភាពរបស់គាត់ឱ្យប្រសើរឡើង ។ ខ្ញុំរំពឹងថា នឹងអាចរកឃើញអ្នកឈ្នះទី ៣ ក្នុងពេលឆាប់ៗនេះផងដែរ» ។

គួររំឭកថា លោក ពុំ ឆុង បានគាស់ឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបំផុតកាលពីថ្ងៃទី ១៨ ខែមករា ចំថ្ងៃប្រគល់រង្វាន់ដល់អ្នកឈ្នះទីមួយតែម្តង ។ លោក ពុំ ឆុង ជាពលរដ្ឋរស់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ