ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បារម្ភ​! មុន​មិន​ពិបាក​កម្ចាត់​ឡើយ កុំ​រំលង​គន្លឹះ​ងាយ​ៗ​ទាំងនេះ

3 ឆ្នាំ មុន

ខ្វល់​ចិត្តនឹង​បញ្ហា​ឧស្សាហ៍​ឡើង​មុន​មែន​ទេ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើង នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​កម្ចាត់​មុន ៖ ១. បង្កើន​ការ​ទទួលទាន​ជាតិ​ស​សៃ ក្រៅពី​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​កាន់តែ​ប្រសើរ​ឡើង​ហើយ​នោះ ជាតិ​ស​សៃ​ក៏​ជួយ​រារាំង​ការ​រលាក​ទប់ស្កាត់​ការ​ឡើង​មុន​ផង​ដែរ​។…

ខ្វល់​ចិត្តនឹង​បញ្ហា​ឧស្សាហ៍​ឡើង​មុន​មែន​ទេ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើង នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដើម្បី​កម្ចាត់​មុន ៖

១. បង្កើន​ការ​ទទួលទាន​ជាតិ​ស​សៃ

ក្រៅពី​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​កាន់តែ​ប្រសើរ​ឡើង​ហើយ​នោះ ជាតិ​ស​សៃ​ក៏​ជួយ​រារាំង​ការ​រលាក​ទប់ស្កាត់​ការ​ឡើង​មុន​ផង​ដែរ​។ ដូច្នេះ​ដើម្បី​កម្ចាត់​និង​ទប់ស្កាត់​មុន​ចូរ​ព្យាយាម​រួម​បញ្ចូល​អាហារ​សម្បូរ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

២. ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ

មិន​ត្រឹមតែ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្ដល់​ភាព​ត្រជាក់​និង​បំបាត់​ការ​ឈឺចាប់​រមាស់​គួរ​ឱ្យ​កត់សម្គាល់​។ ប្រទាល​កន្ទុយក្រពើ​ក៏​កាត់​បន្ថយ​ស្នាម​សំលាក​ដែល​បន្សល់​ពី​ការ​ឡើង​មុន ហើយ​អ្នក​នឹង​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ភ្លឺ​រលោង​។

៣. កាត់​បន្ថយ​ការ​ទទួលទាន​ស្ករ

មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បណ្ដាល​ឱ្យ​ស្បែក​ឡើង​មុន គឺ​ដោយសារ​ការ​ទទួលទាន​ស្ករ​ច្រើន​ពេក​។ នេះ​ក៏​ព្រោះតែ​ការ​ទទួលទាន​អាហារ​ផ្អែម​ៗ​ជះ​ឥទ្ធិពល​ទាំង​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​អ័រម៉ូន​។

៤. រមៀត

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹក​ផ្លែ​ម្នាស់​ស្រស់​រហូត​ដល់​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​។ ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន​សឹម​លាង​សម្អាត​ចេញ​ឱ្យ​សព្វ​។

៥. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ស័ង្កសី

ស័ង្កសី​ជា​ជាតិ​រ៉ែ​ចាំបាច់​មួយ​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រយុទ្ធ​ប្រឆាំង​រាល់​បាក់តេរី រួម​ទាំង​ប្រភេទ​ដែល​បង្ក​ឱ្យ​មានការ​ឡើង​មុន​។

៦. ប្រេង​អូ​លីវ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​ថ្នម​ៗ​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​រហូត​ដល់​ជ្រាប​ចូល​។ ជ្រលក់​កន្សែង​ស្អាត​មួយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ហើយ​ជូត​ប្រេង​ដែល​លើស​ចេញ​។ សម្អាត​មុខជា​មួយ​ទឹក​ត្រជាក់​ក្រោយ​រយៈពេល ៥ នាទី​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ