ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​អា​មេ​រិ​ក​២​នាក់​ ជាប់ចោទ​ភេរវ​កម្ម​ បន្ទាប់​ពី​​ចូលលុក​លុយ ​និង​ធ្វើ​រដ្ឋ​ប្រហារ​

3 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ជនជាតិអា​មេ​រិ​ក​២​នាក់​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម​ក្រោយ​ការ​ប៉ុនប៉ង​ចូលលុក​លុយ​និង​ធ្វើ​រដ្ឋប្រហារ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ។ ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាទ​ចោទ​គូប្រឆាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា បាន​ដឹកនាំ​ដោយផ្ទាល់​ការ​លុកលុយ​តាម​សមុទ្រ​នេះ ដែល​ពុំ​បាន​សម្រេច​​កាលពី​ថ្ងៃ​ទី​៣​ឧសភា​កន្លង​មកនេះ…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ជនជាតិអា​មេ​រិ​ក​២​នាក់​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម​ក្រោយ​ការ​ប៉ុនប៉ង​ចូលលុក​លុយ​និង​ធ្វើ​រដ្ឋប្រហារ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាទ​ចោទ​គូប្រឆាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា បាន​ដឹកនាំ​ដោយផ្ទាល់​ការ​លុកលុយ​តាម​សមុទ្រ​នេះ ដែល​ពុំ​បាន​សម្រេច​​កាលពី​ថ្ងៃ​ទី​៣​ឧសភា​កន្លង​មកនេះ ។ ជនជាតិ​​​មេ​រិ​ក​ទាំង​២​នាក់​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លុកលុយ​ចូល​វេ​ណេ​ស៊ុ​យ​អេ​ឡា ៤​ថ្ងៃក្រោយ​ពី​ពួក​គេ​ត្រូវ​ចាប់ខ្លួន​ក្នុង​ប្រទេស​នេះ ។ អគ្គរដ្ឋ​អាជ្ញា​វេ​ណេ​ស៊ុ​យ​អេ​ឡា ប្រកាស​នា​ថ្ងៃ​ទី​៨​ឧសភា​ថា ពួក​គេ​ជា​អតីត​ទាហាន​នៃ​កងកម្លាំង​ពិសេស​អា​មេ​រិ​ក ហើយ​ពេល​នេះ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម​និង​រួមគំនិត​ប៉ង​ធ្វើ​រដ្ឋប្រហារ ។

យោង​តាម​អយ្យកា​រថា ជនជាតិ​អា​មេរិ​ក​ទាំង​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ LUKE DENMAN អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​AIRAN BERRY អាយុ​៤១​ឆ្នាំ បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ឧសភា ក្រោយ​ពី​អាជ្ញាធ​រវេ​ណេស៊ុ​យ​អេ​ឡា បាន​រាំង​ខ្ទប់​ការ​ដាក់​ទ័ព​មួយ​តាម​នាវារបស់​ពួក​ទាហាន​សី​ុ​ស្នួល​មក​ពី​កូ​ឡុំ​ប៊ី​នៅ​តំបន់ឆ្នេរ​ខ្សាច់​មាត់សមុទ្រ​មួយ ។ ទាហាន​ស៊ី​ឈ្នួល​៣១
នាក់​បាន​ត្រូវ​ចាប់ខ្លួន ។

លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់​លោក​ដូ​ណា​ល់ ត្រាំ​ថា បាន​ដឹកនាំ​ដោយ​ផ្ទាល់​នូវការ​​លុកលុយ​តាម​សមុទ្រ​នេះ ។ លោក​អះអាង​នាថ្ងៃ​ទី​៨ ឧសភា​ថា ប្រតិបត្តិការ​មិន​បាន​សម្រេច​នោះ​រៀបចំ​ដោយ​ពួក​និរទេស​គុយ​បា និង​ពួក​CIA ដែល​កាលពី​ឆ្នាំ​១៩៦១​ធ្លាប់​ប៉ុនប៉ង​ផ្ដួលរំលំ
លោក​ហ្វី​ដែល​កា​ស្ត្រួ ។

ចំណែក​ប្រធានាធិបតី​អាមេ​រិ​ក​អះអាង​នា​ថ្ងៃ​នោះ​ដែរ​ថា សហរដ្ឋអាមេរិក​មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​ប្រតិបត្តិការ​បិ​ន​បាន​សម្រេច​នោះ​ទេ ។ លោក​ម៉ា​ឌូ​រ៉ូ​បន្ត​ថា ប្រតិបត្តិការ​នេះ​រៀបចំ​ដោយ​មេដឹកនាំ​ប្រឆាំង​លោក​JUAN GUAIDO សម្រាប់​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​ប្រឆាំង​លោក ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ