ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សេ​អ៊ូ​ល ​បិទ​បារ ​និង​ហាង​ឌី​ស្កូ​វិញ​ ព្រោះ​ខ្លាច​រលក​ថ្មី​នៃ​ការ​ឆ្លង​វីរុស

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុង​សេ​អ៊ូ​ល​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១០ ឧសភា ឲ្យ​បិទ​បារ​និងហាង​​ឌី​ស្កូ​ក្នុង​រដ្ឋធានី​វិញ ដោយសារ​ការ​លេចប្រភព​ចម្លង​វីរុស COVID-19​ថ្មី​មួយ ដែល​នាំ​ឲ្យមាន​ការ​ភ័យ​ខ្លាច​ដល់​រលក​ថ្មី​នៃ​ការ​ឆ្លង ដែល​មក​ទល់​ពេល​នេះ​បាន​រាំង​ខ្ទប់​បាន ។…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុង​សេ​អ៊ូ​ល​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១០ ឧសភា ឲ្យ​បិទ​បារ​និងហាង​​ឌី​ស្កូ​ក្នុង​រដ្ឋធានី​វិញ ដោយសារ​ការ​លេចប្រភព​ចម្លង​វីរុស COVID-19​ថ្មី​មួយ ដែល​នាំ​ឲ្យមាន​ការ​ភ័យ​ខ្លាច​ដល់​រលក​ថ្មី​នៃ​ការ​ឆ្លង ដែល​មក​ទល់​ពេល​នេះ​បាន​រាំង​ខ្ទប់​បាន ។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN បាន​ស្នើ​ដល់​ប្រជាជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្ពស់ ខណៈ​ដែល​ប្រទេស​នេះ​ជាប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ឆ្លង​វីរុស​ខ្លាំងជាងគេ​នៃ​ពិភពលោក​ដែរ ទទួល​បានការ​សរសើរពី​ប្រទេស​ជា​ច្រើន​ចំពោះ​លទ្ធផល​របស់​ខ្លួន​ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស ។

ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​ថ្មី​១៨​នាក់​នា​ថ្ងៃ​ទី​៩ ឧសភា មាន​បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​បាន​ធ្វើតេស្ត​មាន​លទ្ធផល​វិជ្ជមាន បន្ទាប់​ពី​រូបគេ​ចូល​បារ​និង​ក្លឹ​បរា​ត្រី​ចំនួន​៥ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ
សង្កាត់ ITAEWON ។ អាជ្ញាធរ​សុខាភិបាល​មានការ​សង្ស័យ​លើ​ការ​កើនឡើង​ថ្មី​នៃ​ការ​ឆ្លង ព្រោះ​​គេ​វាយតម្លៃ​ថា​មាន​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​៧.២០០​នាក់ បាន​ទៅ​ចូល​បារ​និង​ក្លឹ​បរា​ត្រី​ទាំង​៥កន្លែង​ក្នុង​សង្កាត់​នោះ ។

អភិបាលក្រុង​សេ​អ៊ូ​ល​លោក PARK WON SOON ថ្លែង​ថា ការ​ធ្វេសប្រហែស​អាច​នាំ​ឲ្យ​មាន
ការ​ផ្ទុះ​ឡើង​វិញ​នៃ​ការ​ឆ្លង ។ លោក​បញ្ជាក់​ថា ការបិទ​បារ​និង​ក្លឹ​បរា​ត្រី​នឹង​រក្សា​ទុក​រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ។ លោក​ក៏​ស្នើ​ផង​ដែរ​ដល់​បណ្ដា​អ្នក​ដែល​ចូល​បារ​និង​ក្លឹ​បរា​ត្រី​ទាំងនេះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ស្គាល់​ផង ងាយ​តាមដាន​និង​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​ៗ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ