ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​​បុកអ្នក​​​ដើរ​ម្នាក់ស្លាប់​រត់គេច​ខ្លួន​​បាត់ សមត្ថកិច្ច​​​ឃាត់បា​នម៉ូតូ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នារី​ម្នាក់​បាន​​ស្លាប់​បាត់​បង់ជីវិតភ្លាមៗ ​នៅនឹង​កន្លែង​​ ដោយសារ​​តែ​ជន​ប្រមឹក​​​ម្នាក់​​ជិះម៉ូតូម៉ាក C125 ស៊េរី​ឆ្នាំ​​២០០៨ ​ពណ៌ខ្មៅ ​​មួយគ្រឿង ​​បើក​បុក​​​ទាំង​​កំរោល​ ខណៈ​​ពេល​​ដែល​នារី​រងគ្រោះ​​​កំពុង​​ដឹក​ដៃ​កូន​ក្មេង​​រត់​លេង​នៅលើ​ដង​ផ្លូវ​លេខ​​៤៥BT ភូមិ​សន្សំ​កុសល​២ សង្កាត់បឹង​​ទំពុន ខណ្ឌ​​មានជ័យ ​កាល​ពី​វេលា​ម៉ោង​​​៦​ល្ងាច​ថ្ងៃទី​​​១៥ មីនា ​២០១១ ។

​តាមប្រភព​​ព័ត៌​មាន​​​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​​​ដឹ​ងថា ​នារី​​រងគ្រោះ​​ក្នុង​​ឧប្បត្តិ​​​​​ហេតុ​គ្រោះថ្នាក់​​​​ចរា​ចរណ៍​​​ខាងលើនេះ ​ឈ្មោះ​​ងិន យឿន ​អាយុ​​២៧​ឆ្នាំ ​​ជា​​​អ្នក​បម្រើការងារ​តាម​ផ្ទះ នៅ​ក្បែរ​ចំណុច​កើត​ហេតុខាងលើ ។ មុនពេល​គ្រោះថ្នាក់​ នាងងិន យឿន បាន​ដឹកដៃ​​​កូនក្មេង​ម្នាក់​​​​​ជា​​កូន​ម្ចាស់​​ផ្ទះដែល​​​នាង​នាំ​ដើរ​លេង​តាម​ផ្លូវ​​​កុំ​ឱ្យ​ធ្វើ​ទុក្ខ​​ឪពុក​ម្តាយរបស់​​​គេ ។ ខណៈ​ពេល​នោះស្រាប់តែ​មាន​​មនុស្ស​ប្រុស​​​ជំទង់ម្នាក់ជិះ​​ម៉ូតូម៉ាក​ C125 ​ពណ៌​​ខ្មៅ បើក​យ៉ាង​លឿន​​​រេចង្កូត​​ពេញ​ផ្លូវ ហើយ​ជ្រុល​​​ទៅបុក​នារី​រងគ្រោះ​ចំពីក្រោយ​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​នាង​​ដួលបោ​ក​ក្បាល​​​ទៅលើ​ផ្លូវ​​​បេតុង​​ហូរឈាម​​ស្លាប់ភ្លាមៗ​មួយ​រំពេច។ ឃាតក​​​ជិះ​ម៉ូតូ​​ផ្តាច់​​​​ជីវិត​នាង​អ្នក​បម្រើ​នេះ​​​ក៏​ភ័យ​រត់​​គេច​​ខ្លួន​ចោលម៉ូតូ​បាត់ទៅ ។

​ដូច្នេះ​​ករណី​គ្រោះថ្នាក់​​នេះ សមត្ថ​កិច្ច​​មូល​ដ្ឋាន​​បាន​ចុះ​ទៅ​​អន្តរាគមន៍​​ឃាត់​បាន​​​តែ​ម៉ូតូ​​អ្នក​បង្កគ្រោះថ្នាក់​​​មួយ​គ្រឿង​​​​ប៉ុណ្ណោះ​​យក​ទៅកាន់​​អធិការដ្ឋាន​​​នគរបាល​ខណ្ឌ​មានជ័យ ដើម្បី​​​ចាត់ការ​តាម​​ច្បាប់ ៕​