ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​ខ្លះ​នៃ​សេត​វិមាន​នឹង​ត្រូវ​បង្កើន​ការ​សម្អាត ក្រោយ​ពី​ធ្វើតេស្ត​ឃើញ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា សេត​វិមាន​បាន​ផ្ញើ​កំណត់ហេតុ​ទៅ​បុគ្គលិក​ទាំងអស់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​លេខាធិការ​សារព័ត៌មាន​របស់​អនុ​ប្រធានាធិបតី Mike Pence…

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា សេត​វិមាន​បាន​ផ្ញើ​កំណត់ហេតុ​ទៅ​បុគ្គលិក​ទាំងអស់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​លេខាធិការ​សារព័ត៌មាន​របស់​អនុ​ប្រធានាធិបតី Mike Pence គឺ​លោកស្រី Katie Miller បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​។

ឯកសារ​បញ្ជាក់​លម្អិត​អំពី​វិធានការ​របស់​សេត​វិមាន ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​រួម​មានការ​រក្សា​ការងារ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ការ​តាមដាន​ការ​ធ្វើ​ដំណើរ និង​ការ​តាមដាន​រោគ​សញ្ញា​ដោយ​ខ្លួនឯង​។

នាយកដ្ឋាន​ខ្លះ​ដូច​ជា​ការិយាល័យ​គ្រប់គ្រង និង​ថវិកា កំពុង​ហៅ​អ្នកធ្វើការ​របស់​ខ្លួន​មក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​វិញ បើ​ទោះបីជា​ការ​ធ្វើការ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ត្រូវ​បាន​គេ​ចង់ឱ្យ​មាន​កាន់តែ​ច្រើន​ក៏​ដោយ​។

កាលពីដើម​ស​ប្តា​ហ៍​នេះ បុគ្គលិក​សេត​វិមាន​បាន​ទទួល​កំណត់ហេតុ​ដាច់​ដោយឡែក​មួយ ដែល​ជូនដំណឹង​ដល់​ពួក​គេ​ថា ពួក​គេ​នឹង​ត្រូវ​បាន​សួរ​នៅ​ពេល​ចូល​មក​ធ្វើការ អំពី​រោគ​សញ្ញា​របស់​ពួក​គេ​។

វិធាន​ការណ៍​នេះ នឹង​បន្ថែម​ទៅ​លើ​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព ដែល​ត្រូវការ​សម្រាប់​ការ​ចូល​ទៅ​កាន់​សេត​វិមាន​។ កំណត់ហេតុ​នោះ​បាន​និយាយ​ថា អ្នក​ដែល​ទទួលស្គាល់​ថា​មាន​រោគ​សញ្ញា​អាច​ត្រូវ​បាន​ដាក់​ឱ្យ​មានការ​ពិនិត្យ​បន្ថែម ឬ មិន​អនុញ្ញាត​ឱ្យ​ចូល​តែ​ម្តង​។ មក​ដល់​ពេល​នេះ គេ​មិន​ទាន់​បាន​ប្រាប់​ពី​ការ​ពាក់​ម៉ាស់​នោះ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ