ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១១ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤៥
-​នៅ​ឆ្នេរសមុទ្រ​អូ​គី​ណា​វ៉ា នាវាចំបាំង USS Bunker Hill ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ពី​កងទ័ព​ជប៉ុន បណ្ដាល​ឱ្យ​នាវិក៣៤៦​នាក់​ស្លា.ប់ ហើយ​នាវា​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​តែ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់ សហរដ្ឋអាមេរិក​បាន ។

ឆ្នាំ​១៥០២
-​លោក​គ្រី​ស្ដូ​ហ្វ័​រ កូ​ឡុំ​បឺស ចេញដំណើរជើង​ទី​៤ និង​ជា​ដំណើរ​ចុង​ក្រោយ​របស់​លោកទៅ​កាន់​តំបន់​ការី​បៀ​ន ។
ឆ្នាំ​១៧៩២
-​លោក​រូ​បឺតហ្គ្រេ បាន​ក្លាយជា​ជនជាតិស្បែក​ស​ទី​១ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ទន្លេ​កូ​ឡុំ​ប៊ី ស្ថិត​នៅ​ក្នុង​តំបន់​អា​មេ​រិ​ក​ខាងជើង ។ លោក​ជា​ជនជាតិ​អា​មេ​រិ​ក ។
ឆ្នាំ​១៨១២
-​លោកនាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ស្ពេ​ន​ស័​រ ពែ័​រ​សឺ​វ៉ាល់ ត្រូវ​បាន​លោក​ច​ន បេ​លីង​ហេម ធ្វើឃាត​នៅ​កន្លែង​ទទួលភ្ញៀវ​ក្នុង​អគារ​រដ្ឋសភា នាទី​ក្រុង​ឡុ​ង ។
ឆ្នាំ​១៨៥៧
-​កងទ័ព​ឧទ្ទាម​ឥណ្ឌា បាន​ចូល​ឡោម​ព័ទ្ធកាន់កាប់​ទីក្រុង​ដែ​ល្លី ចេញពី​ពួក​ចក្រភពអង់គ្លេស ។
ឆ្នាំ​១៨៥៨
-​រដ្ឋ​មី​ណេ​សូ​តា ត្រូវ​បាន​បញ្ចូល​ជា​រដ្ឋទី​៣២ នៃ​សហរដ្ឋអាមេរិក​។
ឆ្នាំ​១៨៦៧
-​ប្រទេស​លុ​ច​ហ្សំ​បួរបាន​ទទួល​ឯករាជ្យ តាម​រយៈ​សន្ធិសញា​ទីក្រុង​ឡុ​ង​ទី​២ ដោយមានការ​ទទួលស្គាល់​ពី​ប្រទេស​បារាំង និងប្រទេស​ព្រុស​ស៊ី ។
ឆ្នាំ​១៩៤៤
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ កងទ័ពសម្ព័ន្ធមិត្ដ​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ពួក​អំណាច​អាក​ស៊ី​ស​។
ឆ្នាំ​១៩៤៥
-​នៅ​ឆ្នេរសមុទ្រ​អូ​គី​ណា​វ៉ា នាវាចំបាំង USS Bunker Hill ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ពី​កងទ័ព​ជប៉ុន បណ្ដាល​ឱ្យ​នាវិក៣៤៦​នាក់​ស្លាប់ ហើយ​នាវា​បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​តែ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់ សហរដ្ឋអាមេរិក​បាន ។
ឆ្នាំ​១៩៤៦
-​បក្សនយោបាយ​ដ៏​ធំ​បំផុត​នៅ​ក្នុងប្រទេស​ម៉ា​ឡេ​ស៊ី UMNO ត្រូវ​បាន​បង្កើតឡើង ។
ឆ្នាំ​១៩៤៩
-​ប្រទេស​សៀម​បាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការមក​ជា​ប្រទេស​ថៃ​ជា​លើក​ទី​២ បន្ទាប់​ពី​ធ្លាប់បាន​ប្រើ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៣៩​ដល់​ឆ្នាំ១៩៤៥​។
-​ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចូល​ជាស​មាជិ​ក​នៃ​អង្គការសហប្រជាជាតិ​។
ឆ្នាំ​១៩៦០
-​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​នភ្នាក់ងារ អ៊ី​ស្រា​អែ​ល​៤​នាក់​បាន​ចាប់ខ្លួន​អតីតមន្ដ្រីជាន់ខ្ពស់​របស់​ពួក​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ឈ្មោះ អា​ដុល អ៊ី​សេ​ម៉ា​ន ដែល​រស់នៅ​ទីនោះ ដោយប្រើ​ឈ្មោះ​ថ្មី​ថា រី​កាដូ ក្លេ​ម៉ែ​ន ។
-​ថ្នាំ​គ្រាប់​ពន្យារកំណើត​ត្រូវ​បាន​ដាក់លក់​ជា​សាធារណៈ​នៅ​លើ​ទីផ្សារ​។
ឆ្នាំ​១៩៧០
-​ខ្យល់ព្យុះ​មួយ​បាន​បោកបក់​លើ​រដ្ឋ​តិចសាស់​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៦​នាក់ និងខូចខាត​ទ្រព្យសម្បត្ដិ​ជាង​២៥០​លាន​ដុល្លារអា​មេ​រិ​ក​។
ឆ្នាំ​១៩៨៧
-​មន្ដ្រីជាន់ខ្ពស់​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់ ក្លូ​ស បាប៊ី ត្រូវ​បាន​នាំ​យក​មក​កាត់ក្ដី​ក្នុង​តុលាការទីក្រុង​លី​យ៉ុ​ង សំរាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុងអំឡុង​ពេល​ដែល​ខ្លួន​បាន​ធ្វើខណៈ​មាន សង្គ្រាមលោក​លើក​ទី​២​។
ឆ្នាំ​២០០៤
-​លោកនាយក​រដ្ឋមន្ដ្រី​ថៃ ថា​ក់​ស៊ី​ន​ ស៊ីណា​វ៉ា​ត់​ត្រា បាន​ទិញ​ភាគហ៊ុន​៣០​ភាគរយរបស់​ក្លឹ​ប​កីឡាបាល់ទាត់លី​វើ​រ​ភូ​ល ក្នុង​តំលៃប្រហែល​១០០​លាន​ដុល្លារ ។
ឆ្នាំ​២០០៨
-​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ខ្យល់ព្យុះណាគ្រី​ស នៅ​ក្នុង​ប្រទេស​ភូមា​ឡើង​ដល់២៨.៤៥៨​នាក់៕