ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន D អាច​ជួយមនុ​​ស្ស​មិន​ឱ្យ​ស្លា.ប់​ដោយ​​កូ​វី​ដ​​១៩

3 ឆ្នាំ មុន

មានការ​រំពឹង​ទុកជា​ច្រើន​អំពី​ថា ​តើ​វីតាមីន​ D ​អាច​ការពារ ​ឬ​ជួយ​ដល់​ការ​រស់រាន​មានជីវិត​របស់​អ្នក​ជំងឺ​កូ​វី​ដ​១៩ ហើយ​ការ​ស្រាវជ្រាវ​ថ្មី​ពីរ​ បាន​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​។ ការ​ស្រាវជ្រាវ​ដំបូង​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង ​Aging Clinical…

មានការ​រំពឹង​ទុកជា​ច្រើន​អំពី​ថា ​តើ​វីតាមីន​ D ​អាច​ការពារ ​ឬ​ជួយ​ដល់​ការ​រស់រាន​មានជីវិត​របស់​អ្នក​ជំងឺ​កូ​វី​ដ​១៩ ហើយ​ការ​ស្រាវជ្រាវ​ថ្មី​ពីរ​ បាន​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​។

ការ​ស្រាវជ្រាវ​ដំបូង​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង ​Aging Clinical and Experimental Research ។

អ្នក​ស្រាវជ្រាវ​អង់គ្លេស​ បាន​រក​ឃើញ​ថា​ ការ​ឆ្លង​និង​ការ​ស្លាប់​ដោយ​កូ​វី​ដ ១៩ គឺ​ខ្ពស់​ជាង​នៅ​ក្នុង​ប្រទេស​ដែល​ប្រជាជន​មាន​កម្រិត​វីតាមីន D ទាប​ដូច​ជា​អ៊ី​តា​លី ​និង​អេ​ស្ប៉ា​ញ ​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង ដែល​កំរិត​វីតាមីន D ជា​មធ្យម​ខ្ពស់​ជាង​។

អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា ​ប្រជាជន​នៅ​អឺរ៉ុប​ខាងត្បូង ​អាច​មាន​សារធាតុ​ពណ៌​ងងឹត​ដែល​កាត់​បន្ថយ​ការ​សំយោគ​វីតាមីន D ចំណែកឯ​ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​ទទួល​ទាន​ប្រេង​ថ្លើម ​និង​វីតាមីន D បន្ថែម​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ