ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ខ្លោចចិត្ត​! ទុក​ទារិកា​ទើបនឹង​កើត​ចោល​ក្នុង​បន្ទប់ទឹក រហូត​ដាច់​ខ្យល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទារិកា​អភ័ព្វ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ក្នុង​បន្ទប់ទឹក ដោយសារ​តែ​ម្តាយបង្កើត​រួច ហើយ​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទារិកា​នៅ​តែ​ម្នាក់ឯង​រហូត​ដល់​ដាច់ខ្យល់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទារិកា​អភ័ព្វ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាត់បង់​ជីវិត​ក្នុង​បន្ទប់ទឹក ដោយសារ​តែ​ម្តាយបង្កើត​រួច ហើយ​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទារិកា​នៅ​តែ​ម្នាក់ឯង​រហូត​ដល់​ដាច់ខ្យល់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់ទឹក​សាធារណៈ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ពី​ពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ដំបូង​ឡើយ គេ​ស​ង្គេ​ត​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​បាន​ដើរ​យ៉ាង​ប្រញាប់ប្រញាល់​សំដៅ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​សាធារណៈ​មួយ​កន្លែង (​នៅ​ចំណុច​កើតហេតុ​ខាងលើ​)​។ ពេល​នោះ​ដោយ​គិត​ថា រូប​នាង​ប្រហែល​​ប្រញាប់​ចូល​ទៅ​បត់ជើង​តែ​ប៉ុណ្ណោះ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​ចេញ​មក​ក្រៅ​វិញ​យ៉ាង​ប្រញាប់ប្រញាល់​ដូច​ពេល​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ផង​ដែរ​។

ពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​បន្ត​ថា ប៉ុន្តែ​ពេល​នោះ មិន​បាន​ចាប់អារម្មណ៍​ថា តើ​ផ្ទៃពោះ​នាង​នៅ​ប៉ោង (​មានកូន​) ដដែល ឬ​យ៉ាងណា​នោះ​ទេ? គ្រាន់តែ​ដឹង​ថា នាង​ដើរ​សំដៅ​ចេញ​ទៅ​ក្រៅ​យ៉ាង​ប្រញាប់​ប៉ុណ្ណោះ ។ ក្រោយមក​ក៏​មាន​ក្មេង​ប្រុស​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ដើម្បី​បត់ជើងតូច ក៏​ប្រទះ​ឃើញ​ទារិកា​ម្នាក់​នៅ​ក្នុង​នោះ ហើយ​រូបគេ​ក៏​រត់​មក​ប្រាប់​ម្តាយ​ថា មាន​ឃើញ​កូន​ក្មេង​នៅ​ក្នុង​បន្ទប់ទឹក ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ ស្ត្រី​ជា​ម្តាយ​ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ក៏​ដើរទៅ​មើល រួច​ប្រទះ​ឃើញ​ទារិកា​ម្នាក់​ដេក​ដាច់ខ្យល់​នៅ​លើ​កន្លែង​លាងដៃ​ក្នុង​បន្ទប់ទឹក ទើប​ស្រែកហៅ​គេឯង​នៅ​ក្បែរ​នោះ​ឱ្យមក​ជួយ​មើល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​ប្រទះ​ឃើញ​ដូច​នោះ ក្រុម​ពលរដ្ឋ​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​មូលដ្ឋាន​ឱ្យ​ចុះ​អន្តរាគមន៍​ពិនិត្យ ។ ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រួច​មក នគរបាល​ជំនាញ បញ្ជាក់​ថា សព​ទារិកា​ខាងលើ ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អត់​អាហារ ព្រោះ​ពេល​កើតមក​ភ្លាម ក៏​ត្រូវ​ម្តាយ​ទុក​រូបគេ​ចោល ដោយ​ពុំ​មាន​ទឹកដោះគោ ឬអ្វី​បន្តិច​ឱ្យ​គ្នា​ហូប​នោះ​ឡើយ ទើប​ទារិកា​អភ័ព្វ​ឃ្លាន​រហូត​ដាច់ខ្យល់​តែ​ម្តង ។

ក្រោយ​ពេល​ពិនិត្យ​រួច សព​ទារិកា​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ឬ​ស្សី​សាញ់ ក្នុង​ខណ្ឌដង្កោ ដើម្បី​បូជា​តាម​ប្រពៃណី​នៅ​ទីនោះ​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ