ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដឹក​ជញ្ជូន​ខុសច្បាប់​ឱ្យ​ថៅកែ​យួន កំពុង​​តែ​កំរើក​វិញ ចុង​ក្រោយ​​​បែក​ការណ៍

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន ឈើ​ខុសច្បាប់​យក​ទៅ​លក់​ឲ្យ​ថៅកែ​យួន​នោះ ពេល​នេះ​កំពុង​តែ​កំរើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​ច្រករបៀង​មួយ​ចំនួន​បាន​បើក​លួចលាក់​ប៉ុន្មាន​ថ្ងៃនេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា ឈើ​សុ​ក្រំ​ពេញ​មួយ​រថយន្ត​កែ​ច្នៃ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន ឈើ​ខុសច្បាប់​យក​ទៅ​លក់​ឲ្យ​ថៅកែ​យួន​នោះ ពេល​នេះ​កំពុង​តែ​កំរើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​ច្រករបៀង​មួយ​ចំនួន​បាន​បើក​លួចលាក់​ប៉ុន្មាន​ថ្ងៃនេះ​។

ប្រភព​បាន​ឲ្យ​ដឹង​ថា ឈើ​សុ​ក្រំ​ពេញ​មួយ​រថយន្ត​កែ​ច្នៃ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប នា​វេលា​ម៉ោង​ទៀប​ភ្លឺ នា​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំនុច​ចំការ​ស្វាយចន្ទី ជិត​ព្រំប្រទល់​ខេត្តក្រចេះ ស្ថិត​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ដដែល​បន្ត​ថា ឈើ​ទាំងនោះ​ក្រុម​ឈ្មួញ​មាន​បំណង​នាំ​យក​ទៅ​ឆ្លង​ដែន​តាម​ច្រករបៀង​នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ប៉ុន្តែ​ក៏​ត្រូវ​បែក​ការណ៍​ដល់​សមត្ថកិច្ច ក៏​ឈាន​ដល់​ការ​បង្ក្រាប​បាន​តែ​ម្តង។

ទោះជា​យ៉ាងណា ក្នុង​ការ​បង្ក្រាប​ការ​រត់ពន្ធ​ឈើ​ឆ្លង​ដែន​នេះ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ឡើយ​។ ចំណែក​ចំនួន​ឈើ​នៅ​មុន​ទាន់​មានការ​វាស់វែង​នោះ​ដែរ ដោយសារ​មន្ត្រី​ជំនាញ​កំពុង​បន្ត​ធ្វើការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ