ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ថ្នាំ​វីរុស​៣មុខ​បញ្ចូល​គ្នា​ជួយ​អ្នកជំងឺ​ឆាប់​ជា​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

វេជ្ជបណ្ឌិត​នៅ​ហុងកុង​បាន​រាយការណ៍​ថា ​ការ​រួម​បញ្ចូល​គ្នា​នៃ​ថ្នាំ​ប្រឆាំង​វីរុស​បី​ប្រភេទ​និង​ថ្នាំ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ហាក់ដូចជា​ជួយ​អ្នកជំងឺ​ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ នេះ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​CNN របស់​អា​មេ​រិ​ក​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ពួក​គេ​បាន​និយាយ​ថា​វិធីសាស្ត្រ​នេះ​ត្រូវការ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត​ប៉ុន្តែ​វា​អាច​ផ្តល់​លទ្ធភាព​នៃ​ការ​ព្យាបាល​មួយ​ផ្សេង​ទៀត​សម្រាប់​អ្នកជំងឺ​Covid-19 ។ បច្ចុប្បន្ន​នេះ​ការ​ព្យាបាល​ដែល​ត្រូវ​បាន​អនុញ្ញាត​តែ​មួយ​គត់​នៅ​អា​មេ​រិ​ក​គឺ​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស ឈ្មោះ remdesivir ដែល​បន្ថយ​រយៈពេល​នៃ​ជំងឺ​។…

វេជ្ជបណ្ឌិត​នៅ​ហុងកុង​បាន​រាយការណ៍​ថា ​ការ​រួម​បញ្ចូល​គ្នា​នៃ​ថ្នាំ​ប្រឆាំង​វីរុស​បី​ប្រភេទ​និង​ថ្នាំ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ហាក់ដូចជា​ជួយ​អ្នកជំងឺ​ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។

នេះ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​CNN របស់​អា​មេ​រិ​ក​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ពួក​គេ​បាន​និយាយ​ថា​វិធីសាស្ត្រ​នេះ​ត្រូវការ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត​ប៉ុន្តែ​វា​អាច​ផ្តល់​លទ្ធភាព​នៃ​ការ​ព្យាបាល​មួយ​ផ្សេង​ទៀត​សម្រាប់​អ្នកជំងឺ​Covid-19 ។

បច្ចុប្បន្ន​នេះ​ការ​ព្យាបាល​ដែល​ត្រូវ​បាន​អនុញ្ញាត​តែ​មួយ​គត់​នៅ​អា​មេ​រិ​ក​គឺ​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស ឈ្មោះ remdesivir ដែល​បន្ថយ​រយៈពេល​នៃ​ជំងឺ​។

លោក​វេជ្ជបណ្ឌិត Kwok-Yung Yuen នៅ​សាកលវិទ្យាល័យ​ហុងកុង​និង​សហការី​បាន​ធ្វើតេស្ត​ថ្នាំ​ផ្សំ​អេ​ដស៍​នៃ​ថ្នាំ Ritonavir និង lopanivir រួម​ជាមួយ​ថ្នាំ ribavirin ថ្នាំ​ប្រឆាំង​វីរុស​ទូទៅ​និង​ថ្នាំ beta interferon ។

អ្នកជំងឺ​ក្នុង​ការ​សិក្សា​ទាំងអស់​សុទ្ធតែ​មាន​រោគ​សញ្ញា​ស្រាល​និង​មធ្យម​ហើយ​ត្រូវ​បាន​ព្យាបាល​ក្នុង​រយៈពេល​៧ថ្ងៃ​នៃ​ការ​ធ្វើតេស្ត​វិជ្ជមាន​។ គ្រូពេទ្យ​ខ្លះ​គិត​ថា​ការ​ព្យាបាល​អ្នកជំងឺ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ឆ្លង​អាច​ជា​ការ​ប្រសើរ​។

អ្នកជំងឺ​ដែល​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំ​បី​មុខ​បញ្ចូល​គ្នា​នេះ ក៏​មាន អារម្មណ៍​ធូរស្រាល​ដែរ ក្នុង​រយៈពេល​បួន​ថ្ងៃ​។

អ្នក​ស្រាវជ្រាវ​បាន​សរសេរ​ថា​ «ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស បញ្ចូល​គ្នា​នេះ​មាន​សុវត្ថិភាព​ហើយ​បន្ថយ​រោគ​សញ្ញា និង​បន្ថយ​រយៈ ពេល​នៃ​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺ
កូ​វី​ដ​១៩ កម្រិត​ស្រាល​ទៅ​មធ្យម​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ