ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាន​​សម្រេច​ឃុំខ្លួនអតីត​​អគ្គ​លេខា​ធិការ​​រង​​សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជាថ្ងៃនេះ​​ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការឱ្យ​ដឹងពី​​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ថ្ងៃ​ទី​៩ ​ឧសភា ​នេះថា បាន​ស​ម្រេច​ចេញ​ដីការ​ឃុំខ្លួន​អតីតអគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ តាម​ការឱ្យ​ដឹងពី​​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ថ្ងៃ​ទី​៩ ​ឧសភា ​នេះថា បាន​ស​ម្រេច​ចេញ​ដីការ​ឃុំខ្លួន​អតីតអគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​រំលោភ​លើ​ទំនុកចិត្ត​ពិសេស ​ដោយ​អភិបាល​.​យោង​តាម​មាត្រា​៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ មាន​ឈ្មោះ ម៉ៃ តុលា ភេទ​ប្រុស ​៤៨​ឆ្នាំ មុខងារ​ជា​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​មាន​អា​សយ​ដ្ឋា​ន​នៅ​រាជធានី​ភ្នំពេញ ។ សូម​បញ្ជាក់​ថា រសៀល​ថ្ងៃ​ទី​៨ ​ឧសភា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាត់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៃ តុលា ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ពាក់​ពន្ធ​សំណុំរឿង​ពុក​រលួយ ។

សំណុំរឿង​នោះ​ បាន​ស្ថិត​នៅ​ដៃ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​ការ​ស៊ើបសួរ ។ ក្រោយ​ពី​ស៊ើបសួរ​អស់​រយៈពេល​ច្រើន​ម៉ោង តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទ​ប្រកាន់​​ជនសង្ស័យ​ជា​ផ្លូវការ ក្រោម​បទ​.​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល បន្ទាប់​មក​សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់ បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ប៉ុន្តែ​ដោយសារ​ល្ងាច​ហើយ និង​ផុត​ម៉ោង​រដ្ឋបាល​ទើបជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​៩ ​ឧសភា នេះ នាំ​ទៅ​សាកសួរ​ម្តងទៀត រហូត​ដល់​ថ្ងៃត្រង់​ថ្ងៃ​ដដែល ចៅ​ក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ទៀត​ថា នា​រសៀល​ថ្ងៃ​ទី​៧ ​ឧសភា ឆ្នាំ ២០២០ កម្លាំង​សមត្ត​កិច្ច​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើការ​ឃាត់ ខ្លួន​លោកម៉ៃ ​តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។ ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ត​កិច្ច​កងរាជអាវុធហត្ថ បាន​បំពេញបែបបទ និង​បញ្ជូន លោក ម៉ៃ តុលា ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​បន្ត​នីតិវិធី ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ ២០២០ នេះ​ដែរ បាន​បញ្ជាក់​ថា អតីត និង​មន្ត្រី​សហ​ពន្ធ​កីឡាបាល់ទាត់​កម្ពុ ជា មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ និង​ក្រម​សីល ធម៌​ចំនួន​៤​នាក់ មាន​ដូច​ជា ៖ លោក ម៉ៃ តុលា .​លោក ទុ​យ វិច្ឆិកា
.​លោក ឆាំង ពិសិដ្ឋ និង .​លោក​គល់ សុភា​រម្យ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត ។

ដោយឡែក​គឺ​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ ទាត់​កម្ពុជា ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ពាក់​ពន្ធ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទៅ​តុលាការ​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ទាក់ទង​ករណី​ខាងលើ​នេះ​លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​ថ្លែង​ថា អំឡុង​ការ​សហការ​រវាង មន្ត្រី​សហព័ន្ធ និង​ក្រុមហ៊ុនស្រា​បៀរ Tiger រៀបចំ​ការ​ប្រកួត​របស់ Tiger Street football តាំងពី​ឆ្នាំ ២០១៣ មក​ដល់​ឆ្នាំ ២០១៩ រក​ឃើញ​ថា មន្ត្រី​សហព័ន្ធ​ទាំង​៤​រូប​ខាងលើ​នេះ មានការ​កឹ​ប​កេង​ប្រាក់​ប្រមាណ​ជាង ៣០% ដោយ​គ្មាន​មូលហេតុ និង​មិន​បាន​ចូល​មក​សហព័ន្ធ​សោះ ។

ក្រោយ​ការ​បង្កើត​គណៈកម្មការ​វិន័យ សហព័ន្ធ បាន​រក​ឃើញ​បន្ថែម​ថា ត្រឹម​អំឡុង​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩ មានការ​កិបកេង​ប្រាក់​ជាង ៥៩ ៧៣៦ ដុល្លារ​ដុល្លារ​អា​មេ​រិ​ឯណោះ ។ អំពើ​នេះ​ ហើយ​ទើប​បាន​ជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បើក​ការ​ប្រជុំ​គ្នា​ជា​ច្រើន​លើក រហូត​ដល់​ឈាន​ដល់​ការ​ពិន័យ និង​ព្យួរ​សកម្មភាព​បាល់ទាត់​ពួក​គេ​ទាំង​៤​នាក់ រហូត​មួយ​ជីវិត​តែ​ម្ដង ខណៈ​ដែល​សាមីខ្លួន​ទាំង​៤ នាក់​បាន​សារភាព​ចំពោះ​ទោ​ដ​កំហុស​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ