ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាទង្វើនរណា? លួចដុតឡាន១​គ្រឿង​ទាំង​យប់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា​ ​នេះ​ថា រថយន្ត​ស្តា​រិចពណ៌​.ស​មួយ​គ្រឿង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៨…

ខេត្តសៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា​ ​នេះ​ថា រថយន្ត​ស្តា​រិចពណ៌​.ស​មួយ​គ្រឿង​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត ហើយ​រត់គេច​ខ្លួន​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៨ ឧសភា​ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ខេត្តសៀមរាប​ ដោយមិន​ទាន់​ដឹងពី​មូលហេតុ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា រថយន្ត​ដែល​រង​ការ​លួច​ដុត​ គឺម៉ាកស្តារ​រិច​ ពណ៌.​ស ​ស្លាក​លេខ ភ្នំពេញ 2J-2544 ​មាន​ម្ចាស់​រថយន្ត ឈ្មោះ អ៉ី​វ វិ​ត្រា​វុ​ធ ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាអ្នកលក់ដូរ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

គិតត្រឹមរសៀលថ្ងៃដដែលទី០៩ ឧសភា ដដែល ជុំវិញ​ករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​កំពុង​តែ​ស្រាវជ្រាវ ស្វែងរក​តាម​ចាប់​​អ្នកបង្ក ។

អត្ថបទសរសេរ ដោយ