ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បារម្ភ​! គន្លឹះ​ងាយ​ៗ​ព្យាបាល​ស្នាម​សំលាក

3 ឆ្នាំ មុន

គ្មាន​នរណា​ម្នាក់​ចង់​មាន​ស្នាម​សំលាក​លើ​ស្បែក​ឡើយ ដូច្នេះ​ទើប​អ្នកមួយ​ចំនួន​សុខចិត្ត​ចំណាយ​ប្រាក់​មិន​ស្ដាយ​ដើម្បី​ទទួល​បាន​ស្បែក​រលោង​ស្រស់​ស្អាត​។ ទោះជា​យ៉ាងណា​មិន​ចាំបាច់​ចំណាយ​ប្រាក់​ក៏​អ្នក​អាច​បំបាត់​ស្នាម​សំលាក ឬ​ធ្វើ​ឱ្យ​វា​មើល​លែង​សូវ​ឃើញ​ផង​ដែរ​តាម​រយៈ​ការ​អនុវត្ត​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​បំបាត់​ស្នាម​សំលាក ឬ​ធ្វើ​ឱ្យ​វា​មើល​លែង​សូវ​ឃើញ​ដូច​មុន ៖ ១. ទឹកក្រូច​ឆ្មារ​ស្រស់…

គ្មាន​នរណា​ម្នាក់​ចង់​មាន​ស្នាម​សំលាក​លើ​ស្បែក​ឡើយ ដូច្នេះ​ទើប​អ្នកមួយ​ចំនួន​សុខចិត្ត​ចំណាយ​ប្រាក់​មិន​ស្ដាយ​ដើម្បី​ទទួល​បាន​ស្បែក​រលោង​ស្រស់​ស្អាត​។ ទោះជា​យ៉ាងណា​មិន​ចាំបាច់​ចំណាយ​ប្រាក់​ក៏​អ្នក​អាច​បំបាត់​ស្នាម​សំលាក ឬ​ធ្វើ​ឱ្យ​វា​មើល​លែង​សូវ​ឃើញ​ផង​ដែរ​តាម​រយៈ​ការ​អនុវត្ត​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​បំបាត់​ស្នាម​សំលាក ឬ​ធ្វើ​ឱ្យ​វា​មើល​លែង​សូវ​ឃើញ​ដូច​មុន ៖

១. ទឹកក្រូច​ឆ្មារ​ស្រស់

ក្រោយ​ពី​លាង​សម្អាត​កន្លែង​ដែល​ទទួល​រង​ផល​ប៉ះពាល់​ជាមួយ​សាប៊ូ​និង​ទឹក​ហើយ​នោះ ចូរ​លាបទឹក​ក្រូចឆ្មារ​ស្រស់​ដោយ​ផ្ទាល់​លើ​ស្នាម​សំលាក​ថ្នម​ៗ​។ ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ឱ្យ​បាន ៣ ដង​រាល់ថ្ងៃ​។

២. វីតាមីន E

ក្រៅពី​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន E ហើយ​នោះ ចូរ​លាប​ស្បែក​ជាមួយ​ថ្នាំ​គ្រាប់​វីតាមីន E ដើម្បី​ព​ន្លឿ​នភា​ព​ជា​សះស្បើយ​នៃ​ស្នាម​សំលាក​។

៣. ប្រទាល​កន្ទុយក្រពើ

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ស្នាម​សំលាក​ក្នុង​ចលនា​បែប​រង្វង់​ថ្នម​ៗ​។ ទុក​ចោល​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​។

៤. ប្រេងដូង

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេងដូង ១ ស្លាបព្រា​កាហ្វេ រួច​លាប​វា​លើ​ស្នាម​សំលាក​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​ឱ្យ​បាន​ពី ៣ ទៅ ៤ ដង​រាល់ថ្ងៃ​។

៥. ម្សៅ Baking soda

លាយ​ម្សៅ baking soda ជាមួយ​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នម​ៗ​លើ​ស្នាម​សំលាក​និង​ទុក​ចោល​សម្រាប់​រយៈពេល ១ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៦. ទឹកឃ្មុំ

លាប​ម៉ាស្សា​ទឹកឃ្មុំ​ឆៅ​លើ​ស្នាម​សំលាក​សម្រាប់​រយៈពេល ១០ នាទី​។ ទុក​ចោល​សម្រាប់​រយៈពេល ១ ម៉ោង​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​ឱ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ