ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិ​ិ​ស​កុំ​លេង​ដៃ​ធ្ងន់ប្រជាជន​ត្រូវ​បង្កើន​ការ​គោរព​ច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខ្លះ​ថា​ ធ្វើ​នេះ​ត្រឹមត្រូវ​ហើយ​ដើម្បី​កុំអោយ​មានការ​ស្លាប់ ​និង​របួស​តាម​ដងផ្លូវ​ច្រើន​ពេក​។ ចំណែក​ខ្លះ​ទៀត​រិះគន់​ថា ការ​បង្ក្រាប​បទល្មើស​ចរាច​រណ៍ ដោយ​ប៉ូលិស​លេង​ដៃ​ធ្ងន់ ពេក​ដោយ​ផាកពិន័យ​ច្រើន ហួស​ពី សមត្ថភាព​ប្រជាជន​ក្រីក្រ ​និង​ខ្វះ​ការ​យោគយល់​…

ខ្លះ​ថា​ ធ្វើ​នេះ​ត្រឹមត្រូវ​ហើយ​ដើម្បី​កុំអោយ​មានការ​ស្លាប់ ​និង​របួស​តាម​ដងផ្លូវ​ច្រើន​ពេក​។ ចំណែក​ខ្លះ​ទៀត​រិះគន់​ថា ការ​បង្ក្រាប​បទល្មើស​ចរាច​រណ៍ ដោយ​ប៉ូលិស​លេង​ដៃ​ធ្ងន់ ពេក​ដោយ​ផាកពិន័យ​ច្រើន ហួស​ពី សមត្ថភាព​ប្រជាជន​ក្រីក្រ ​និង​ខ្វះ​ការ​យោគយល់​ ។

នៅ​ចំពោះ​មុខការ​ប្រតិកម្ម​ពី​មហាជន​នោះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក រដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និយាយ ថា សម្តេចស្វាគមន៍​ការ​បញ្ចេញមតិបែប​ស្ថា​បនា​ ដើម្បី​ធ្វើ​យ៉ាងណាឱ្យ​ការងារ នេះ​បាន​ទទួល​ជោគជ័យ​ ។ ប៉ុន្តែ​កិច្ចការ​នេះ ​នឹង​ធ្វើ​បន្ត​ដោយ​មិន​ថយក្រោយ​ ។ សម្តេចក៏​បាន​ធ្វើការ​កត់​សម្គាល់ថា ការ​អនុវត្ត​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវគោក​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ នគរ​បាល​ចរាចរណ៍​ផ្លូវគោក​បាន​ត្រួតពិនិត្យ​ឃើញ បទល្មើស និង​ធ្វើការ​ពិន័យ​ចំពោះ​យានយន្ដ​ល្មើសច្បាប់​សរុប​​ចំនួន១៣,៩៦៨​ករណី ក្នុង​នោះ មាន​ក្រ​យានយន្ត និង​ត្រីចក្រយានយន្ត​ចំនួន១០,៨១៥​ករណី ស្មើ​នឹង ៧៧​ភាគរយ និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣,១៥៣​ករណី នឹង​២៣​ភាគរយ​។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ស្ថានភាព​ចរាចរណ៍​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។ រយៈពេល​មួ​យស​ប្តា​ហ៍​នេះ គ្រោះថ្នាក់​ច​រាជ​ណ៍​បាន​កើតឡើង​ចំនួន៤៣​លើក មានការ​ថយ​ចុះ​ចំនួន៥២​លើក ស្មើនឹង​៥៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ខែឧសភាឆ្នាំ​២០១៩​ ។ គ្រោះថ្នាក់​ចរាចរណ៍​៤៣​លើក​នេះ មាន​អ្នក​ស្លាប់ ២៤​នាក់ ថយ​ចុះ១៦​នាក់ ស្មើនឹង៤០​ភាគរយ មាន​អ្នក​របួស៥៦​នាក់ ថយ​ចុះ៥៩​នាក់​។ ដោយឡែក ​បើ​ធៀប​នឹង​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែមេសា ឆ្នាំ​២០២០​វិញឃើញ​ថា ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​មួ​យស​ប្តា​ហ៍​នេះ បាន​ថយ​ចុះ​ចំនួន​១២​លើក ស្មើនឹង២២​ភាគរយ ក្នុង​នោះ​អ្នក​ស្លាប់​ថយ​ចុះ១១​នាក់ ស្មើនឹង៣១​ភាគរយ អ្នក​របួស​ថយ​ចុះ២​នាក់ ស្មើនឹង៣​ភាគរយ​។

ប៉ុន្តែ​ការ​រឹត​បន្តឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​នេះ​ ក៏​នាំ​មក​ក​នូវ​ការ​មិន​សប្បាយចិត្ត​មួយ​ចំនួន​ ដែល​គាត់​យល់​ថា​ការ​ពិន័យ​ជា​ប្រាក់​មាន​ចំនួន​ច្រើន​ជ្រុល និង​ការ​លេង​ដៃ​ធ្ងន់ ដោយ​ប៉ូលិស​ដែល​ខ្វះ​ការ​យោគយល់​ ។ទន្ទឹម​ នោះ​ក៏​មាន​ករណី​ប៉ះទង្គិច​មួយ​ចំនួន​តូច​រវាង​ប៉ូលិស និង​អ្នកបើកបរ​ជា​ពិ​េ​សស នៅ​តាម​ខេត្ត​ ។
សម្រាប់​ប៉ូលិស​មាន​ភារ​កិច្ចធានា​ប្រ​សិ​ទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នោះ វា​ក៏​ចាំបាច់​ផង​ដែរ ដែល​ត្រូវធ្វើ​យ៉ាង ណា​ចៀសវាង​អោយ​បានការ​យល់​ច្រឡំ​ក្នុង​ចំណោម មហាជន​ឬ​ក៏ការ​បកស្រាយ ណាមួយ​ដែល ចេញពី គោលបំណង​ធំ​នៃ​បេសកកម្ម​នេះ ​គឺដើម្បី​ជីវិត និង​សេចក្តីសុខ​របស់​ប្រជាជន​។ ក្នុង​ន័យ​នេះ ការងា​រនះ​ត្រូវ ធ្វើ​ដោយ​ទន់ភ្លន់​និង ពិនិត្យ​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង ​។

សម្តេច​ស ​ខេ​ង​ បាន​លើក​ឡើង​ពី​ការ​ត្រៀម​ទទួលយក​មតិ​បែប​ស្ថាបនា ​ដើម្បី​ធ្វើ​អោយ​ការងារ​នេះ​កាន់តែ​មាន​ប្រ​សិ​ទ្ធភាព​ ។ សម្តេច​ចង់​ផ្តល់​សារ​ថា​ការ​រឹត​បន្តឹង​នេះ គឺ​ដើម្បីប្រជាជនមិនមែន​ដើម្បី​ធ្វើបាបប្រជា​ជន​​ទេ ​។

នេះ​គឺជា​ការ​បើក​បេះ​ដូងដ៏​ល្អ​មួយ ​សម្រាប់​អោយ​មានការ​យល់​គ្នា​កាន់តែ​ច្បាស់​រវាង​សមត្ថកិច្ច​ និង​ប្រជា​ជន​។ ការ​ទទួលយក​មតិ​ប្រជាជន ​ដើម្បី​ដោះស្រាយ នឹង​បើកផ្លូវអោយ​ប្រជាជន​កម្ពុជា​ ដើម្បីផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់ រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បម្រើ​ផលប្រយោជន៍​ប្រជាជន​។ ដូច្នេះ ជំនួស​អោយ​ការ​ប្រតិកម្ម​បែប​ហិង្សា​ណាមួយ​នោះ ប្រជាជន​កម្ពុជា​អាច​បញ្ចេញ មតិ​ដោយស្ថាបនារាល់​ការ​មិន​សប្បាយ​ចិត្ត​និង​លើក​ជា​សំណួ​ម​ពរ​ដើម្បី អោយ​មាន ការ​ពិនិត្យ​ដោយ​សមត្ថកិច្ច​។ប្រជាជន​កម្ពុជា​ទាំងអស់​ក៏​ត្រូវ​ចូលរួម​អោយ​បាន​គ្រប់​គ្នា​នៅ​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​នេះ​ដើម្បី​អាយុជីវិត​និង​សេចក្តីសុខ​ទាំងអស់​
គ្នា​៕

អត្ថបទសរសេរ ដោយ