ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកដឹងទេថា កត្តាមួយដែលនាំឲ្យមានទំនោរក្នុងការទិញរថយន្តថ្មីនោះ គឺកត្តាសេដ្ឋកិច្ចធ្លាក់ចុះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាជនកម្ពុជានឹងពិចារណាលើជម្រើសផ្សេងៗគ្នាសម្រាប់រថយន្តថ្មីរបស់ពួកគេ ដោយអាស្រ័យទៅលើការព្យាករណ៍ជាមួយនឹងផលិតផលក្នុងស្រុកដែលកើនឡើង ១ភាគរយនៅឆ្នាំនេះ និងកំណើនសេដ្ឋកិច្ចជាច្រើនចាប់តាំងពីខែមករា ឆ្នាំ ២០២០ ។ ការចំណាយហិរញ្ញប្បទានក៏ជាផ្នែកមួយដ៏ធំនៃការចំនាយចុងក្រោយផងដែរ ។ នៅពេលរថយន្តថ្មីអាចទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ…

ប្រជាជនកម្ពុជានឹងពិចារណាលើជម្រើសផ្សេងៗគ្នាសម្រាប់រថយន្តថ្មីរបស់ពួកគេ ដោយអាស្រ័យទៅលើការព្យាករណ៍ជាមួយនឹងផលិតផលក្នុងស្រុកដែលកើនឡើង ១ភាគរយនៅឆ្នាំនេះ និងកំណើនសេដ្ឋកិច្ចជាច្រើនចាប់តាំងពីខែមករា ឆ្នាំ ២០២០ ។

ការចំណាយហិរញ្ញប្បទានក៏ជាផ្នែកមួយដ៏ធំនៃការចំនាយចុងក្រោយផងដែរ ។ នៅពេលរថយន្តថ្មីអាចទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ៨ភាគរយដោយសារភាពជាដៃគូរជា មួយធនាគារ, រថយន្តដែលប្រើរួច (មួយទឹក) មានអត្រាការប្រាក់ប្រចាំឆ្នាំអប្បបរមា ១៥ភាគរយ ហើយពេលខ្លះរហូតដល់ ២០ភាគរយជាមួយនឹងមីក្រូហិរញ្ញវត្ថុ ។ នេះនាំអោយមានភាពខុសគ្នាដែលអាចមានរហូតដល់ ១០០០០ដុល្លាសម្រាប់ប្រាក់កម្ចីរយៈពេល ៥ឆ្នាំ ។ នេះជាគឺជាការចំណាយបន្ថែមដែលអតិថិជនត្រូវតែពិចារណានៅពេលមានភាពស្ទាក់ស្ទើររវាងទីផ្សាររថយន្តថ្មី និងរថយន្តមួយទឹក ។

ការចំណាយរដ្ឋបាលបានកើនឡើងក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ។ ការចំណាយលើការចុះបញ្ផីរថយន្ត គឺផ្អែកលើឆ្នាំផលិត និងទំហំស៊ីឡាំង ។ រថយន្តថ្មីមានទំនោរទៅនឹងទំហំម៉ាស៊ីនតូចដែលត្រូវបានបន្ថែមដោយ Turbo ដែលផ្តល់អោយរថយន្តមានកម្លាំងកាន់តែខ្លាំង ។ ឧទាហរណ៍ MG RX5 មានទំហំស៊ីឡាំង ១៥០០ cc ដែលបន្ថែមជាមួយ Turbo និងបច្ចេកវិទ្យា Direct Injection ដែលអាចផ្តល់អោយកម្លាំងម៉ាស៊ីនប្រហាក់ប្រហែលនឹង ២.០ ។ វាពិតជាផ្ទុយស្រឡះពីរថយន្ត Lexus ដែលមានកម្លាំងម៉ាស៊ីន ៣.០ ។ ជាលទ្ធផលពន្ធផ្លូវសម្រាប់រថយន្ត MG RX5 ឆ្នាំ 2020 ដែលមានតម្លៃ 150,000 (ដប់ប្រាំម៉ឺន) រៀល ។ សម្រាប់រថយន្តម៉ាក Lexus RX 330 ឆ្នាំ 2005 គឺលើសជិត ៥ដងដែលមានតម្លៃ ៦០ម៉ឺន រៀលក្នុងមួយឆ្នាំ ។

ជាធម្មតាតម្លៃ គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តប្តូររថយន្ត ស្លាកតម្លៃ គឺជាការចំណាយលើក ដំបូងក្នុងការពិចារណា ។ អតិថិជនមានទំនោរគិតថាឡានមួយទឹកនឹងមិនមានតំលៃថ្លៃនោះទេ ។ ទោះជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនផលិតរថយន្តមួយចំនួនដូចជា MG, Toyota និង Ford បានផ្តល់ជូនជម្រើសមានតំលៃសមរម្យនាពេលបច្ចុប្បន្ននេះដែលអនុញ្ញាតអោយពួកគេអភិវឌ្ឍភាគហ៊ុនទីផ្សាររៀងៗខ្លួន ។ ឧទាហរណ៍ក្រុមហ៊ុន MG ផ្តល់ជូននូវរថយន្ត MG RX5 របស់ខ្លួនត្រឹមតែ ៤ម៉ឺនដុល្លារ, ក្រុមហ៊ុន Toyota បានស្នើររថយន្តម៉ាក់ MPV Rush តម្លៃ ៣៤០០០ដុល្លារ ហើយក្រុមហ៊ុន Ford បានកំណត់តម្លៃ Ecosport ត្រឹមតែ ៣០០០០ដុល្លាប៉ុណ្ណោះសម្រាប់ម៉ូដែល ២០២០ របស់ពួកគេ ។

ការចំណាយប្រចាំថ្ងៃដែលប្រជាជនកម្ពុជាតែងតែគិតគូរគឺ ការចំណាយទៅលើប្រេងឥន្ធនៈ និងការថែទាំ ។ តាមរយៈការទិញរថយន្តថ្មីលោកអ្នកនឹងទទួលបានការធានាក្នុងរយៈពេល ៣ឆ្នាំ រឺ១០០.០០០គីឡូម៉ែត្រ ។ ការធានា គឺមិនគិតលើការគ្រោះថ្នាក់ (ការបែកបាក់ រឺប្រើប្រាស់ខុសបច្ចេកទេសរបស់អតិថិជននោះទេ) ប៉ុន្តែប្រសិនបើគ្រឿងបន្លាស់មានការខូចខាតដោយសារបញ្ហាបច្ចេកទេសនោះ លោកអ្នកនឹងទទួលបានការជួសជុលវាដោយឥតគិតថ្លៃនៅគ្រប់ហាងចែកចាយផ្លូវការរបស់រថយន្តដែលលោកអ្នកបានទិញ ។ តាមបណ្តាក្រុមហ៊ុនរថយន្តថ្មីក៏ផ្តល់ជូននូវកញ្ចប់ថែទាំនោះ គឺការផ្លាស់ប្តូរប្រេងម៉ាស៊ីនរហូតដល់ ៨ដង ហើយជួនកាលអាចច្រើនជាងនេះ ។ វាមានភាពខុសគ្នាជាមួយឡានដែលប្រើរួចដូចជា, ដំបូងអ្នកមិនប្រាកដថាតើរថយន្តដែលអ្នកទិញត្រូវបានកែលម្អពីមុនមករឺអត់ទេ ។ ទីពីរចំងាយ mile ត្រូវបានកំនត់ឡើងវិញទៅជា 0 ទោះបី ឡាននោះប្រហែលជាធ្លាប់ត្រូវបានប្រើប្រាស់ច្រើន mile នៅលើដងផ្លូវរួចមកហើយ ។ មានន័យថាអ្នកអាចត្រូវចំណាយលើការផ្លាស់ប្តូរ សំបកកង់ពី 300-400 ដុល្លាហើយក៏អាចចំណាយទៅលើប្រអប់លេខខ្ទង់រាប់ពាន់ដុល្លាអាមេរិចផងដែរ ។

ក្រឡេកមកមើលរថយន្តម៉ាកថ្មីដូចជា MG ដែលអាចផ្តល់គំនិតថ្មីៗដល់អតិថិជនដែលកំពុងរកទិញរថយន្តថ្មីផងដែរ ។ សរុបសេចក្តីមកទោះបីប្រជាជននឹងអាចមានទំនោរទៅ លើរថយន្តដែលបានប្រើរួចក៏ដោយក៏ពួកគេគួរតែពិចារណាទៅក្នុងការចំណាយផ្សេងៗក៏ដូចជាការចំណាយរយៈពេលវែង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ