ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយការ​ផ្ទាល់​កូនស្រី​ប្រធានាធិបតី​អា​មេ​រិ​កត្រូវ​គេ​រក​ឃើញ​ថា​ មាន​ផ្ទុក​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ជំនួយការ​ផ្ទាល់​កូនស្រី​បង្កើត​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ក្រោយ​ពី​បាន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​។ ជំនួយការ​របស់​លោកស្រី Ivanka…

អា​មេ​រិ​ក​៖តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ជំនួយការ​ផ្ទាល់​កូនស្រី​បង្កើត​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ក្រោយ​ពី​បាន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​។

ជំនួយការ​របស់​លោកស្រី Ivanka Trump ដែល​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​លោកស្រី មិន​បាន​នៅ​ក្បែរ​ខ្លួន​លោកស្រី​អស់​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​មក​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា នាង​បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​ប្រធាន ដោយ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ក្នុង​ការ​ធ្វើការ​អស់​ជិត​២​ខែ​មក​ហើយ តាំងពី​មានការ​ប្រុង​ប្រយ័ត្ន​នឹង​ជម្ងឺ​កូ​វី​ដ​១៩​នេះ​។

ជំនួយការ​ម្នាក់​នោះ មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទេ​។ បុគ្គល​ដែល​ស្គាល់​ច្បាស់​ពី​បញ្ហា​នេះ​បាន​ប្រាប់ CNN ថា លោកស្រី Ivanka Trump និង​ស្វាមី​របស់​លោកស្រី គឺ​លោក Jared Kushner បាន​ធ្វើតេស្ត​រួច​ហើយ តែ​លទ្ធផល​គឺ​អវិជ្ជមាន កាលពី​ថ្ងៃ​សុក្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព័ត៌មាន​បាន​មក​ពី​សេត​វិមាន White House លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា លេខាធិការ​សារព័ត៌មាន​របស់​អនុ​ប្រធានាធិបតី Mike Pence លោកស្រី Katie Miller បាន​ធ្វើតេស្ត​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​១៩​។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​រៀបចំ​ម្ហូប​ផ្ទាល់​របស់​លោក Trump ក៏​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កូ​វី​ដ​១៩​ដែរ កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ