ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តីប្រាថ្នាចង់ក្លាយជាវេជ្ជបណ្ឌិតមានសង្ឃឹមហើយ ក្រោយឈ្នះ ៥០លានរៀលពីស្រាបៀរ កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

និស្សិតពេទ្យមួយរូបលោក សម រដ្ឋា ដែលក្រៅពីត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាលើជំនាញវេជ្ជសាស្រ្តរបស់ខ្លួនហើយនោះ ក៏ត្រូវស្វះស្វែងរកធនធានថវិកាសម្រាប់ចាយវាយ ដើម្បីសម្រេចបំណងប្រាថ្នាចង់បញ្ចប់ការសិក្សាមួយនេះ ។ ឥឡូវនេះកង្វល់អំពីហិរញ្ញវត្ថុត្រូវបានផាត់ចោល ក្រោយត្រូវរង្វាន់ ៥០លានរៀលពីក្រវិលកំប៉ុងស្រាបៀរ…

និស្សិតពេទ្យមួយរូបលោក សម រដ្ឋា ដែលក្រៅពីត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាលើជំនាញវេជ្ជសាស្រ្តរបស់ខ្លួនហើយនោះ ក៏ត្រូវស្វះស្វែងរកធនធានថវិកាសម្រាប់ចាយវាយ ដើម្បីសម្រេចបំណងប្រាថ្នាចង់បញ្ចប់ការសិក្សាមួយនេះ ។ ឥឡូវនេះកង្វល់អំពីហិរញ្ញវត្ថុត្រូវបានផាត់ចោល ក្រោយត្រូវរង្វាន់ ៥០លានរៀលពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ។

លោក រដ្ឋា បានឱ្យដឹងថា ៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា ត្រឹម ៧កំប៉ុង មកហូបជាមួយប្អូនខ្ញុំពីរនាក់ ស្រាប់តែគាស់ដល់កំប៉ុងទី ៣ ដែលជាកំប៉ុងរបស់ខ្ញុំក៏ឈ្នះបាន ៥០លានតែម្តង ។ ខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថា ខ្លួនឯងមានសំណាងធំដល់ម្ល៉ឹង» ។

ទឹកប្រាក់ ៥០លានរៀលនេះ ក្រៅតែពីទុកផ្គត់ផ្គង់ការសិក្សា លោកនឹងយកទៅទិញសម្ភារៈដាក់ក្នុងផ្ទះថ្មី ដែលទើបនឹងទិញផងដែរ ព្រោះកំពុងខ្វះសម្ភារប្រើប្រាស់ក្នុងផ្ទះច្រើនគួរសមដែរ ។ ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ