ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយអ្នកឈ្នះរង្វាន់ ៥លានរៀលដំបូងបំផុតពីទឹកក្រូចអាយស៍កូឡា IZE Cola !

3 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកក្រូចអាយស៍ IZE Cola ដបដែលទើបនឹងប្រកាសដាក់ជូនរង្វាន់ធំទឹកប្រាក់សុទ្ធ ៥លានរៀលនាពេលថ្មីៗ ពេលនេះបានរកឃើញអ្នកឈ្នះដំបូងរបស់ខ្លួន គឺអ្នកស្រី យឹង សំអុល អ្នក…

ទឹកក្រូចអាយស៍ IZE Cola ដបដែលទើបនឹងប្រកាសដាក់ជូនរង្វាន់ធំទឹកប្រាក់សុទ្ធ ៥លានរៀលនាពេលថ្មីៗ ពេលនេះបានរកឃើញអ្នកឈ្នះដំបូងរបស់ខ្លួន គឺអ្នកស្រី យឹង សំអុល អ្នក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ខែមេសា ។

អ្នកស្រី សំអុល ជាអ្នកធ្វើចម្ការបានរៀបរាប់ថា ៖ «ខ្ញុំបានឱ្យកូនទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola ២ដបប៉ុណ្ណោះពីភូមិជិតខាង មកហូបចំពេលបាយថ្ងៃត្រង់ ព្រោះចង់ឱ្យមានកម្លាំងបន្តិច ក្នុងថ្ងៃលើកផ្ទះថ្មីផង ស្រាប់តែបើកគម្របទីមួយត្រូវ ១ដប ដល់តែមួលគម្របដបទីពីរក៏ត្រូវ ៥លានរៀលតែម្តង ។ នេះបានហៅថាសំណាងពិតមែន» ។

អ្នកស្រីបន្តថា ៖ «ដំបូងឡើយខ្ញុំក៏មិនជឿនឹងភ្នែកខ្លួនឯងដែរ ព្រោះមិនធ្លាប់ត្រូវរង្វាន់ធំបែបនេះ ទើបកៀរគរហៅបងប្អូនអ្នកជិតខាងដើម្បីមកជួយផ្ទៀង ។ ដល់ពេលគ្រប់គ្នាថាត្រូវ ៥លាន ខ្ញុំអរហ៊ោសឹងស្រក់ទឹកភ្នែក» ។

គាត់នឹងយកទឹកប្រាក់នេះដើម្បីបង្រ្គប់ជញ្ជាំងផ្ទះដែលទើបនឹងលើកឱ្យបានគ្រប់ជ្រុងជ្រោយ និងទិញកងដៃជាកាដូដល់កូនស្រី ដែលជាអ្នកដើរទៅទិញទឹកក្រូចអាយស៍ IZE ផងដែរ ។

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ទឹកក្រូចអាយស៍ ជាច្រើនរយរង្វាន់ផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ