ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​​៤០​នាក់​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​ក្លិប​បាល់ទាត់ Flamengo

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ​៖ ក្លិប​បាល់ទាត់ Flamengo បាន​ប្រកាស​ថា ក្លិប​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​សរុប​ចំនួន​៣៨​នាក់​ក្នុង​នោះ​រួម​មាន​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ​ចំនួន​៣​នាក់​ផង​ដែរ ។ មនុស្ស​សរុប​ចំនួន​២៩៣​នាក់​ក្នុង​ក្លិប​ដែល​ឈ្នះ​ពានរង្វាន់ Copa Libertadores…

ប្រទេស​ប្រេ​ស៊ី​ល ​៖ ក្លិប​បាល់ទាត់ Flamengo បាន​ប្រកាស​ថា ក្លិប​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​សរុប​ចំនួន​៣៨​នាក់​ក្នុង​នោះ​រួម​មាន​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ​ចំនួន​៣​នាក់​ផង​ដែរ ។

មនុស្ស​សរុប​ចំនួន​២៩៣​នាក់​ក្នុង​ក្លិប​ដែល​ឈ្នះ​ពានរង្វាន់ Copa Libertadores 2019 មួយ​នេះ​ត្រូវ​បាន​ទទួល​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​ទាំងអស់ តាម​គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ ។

សេចក្តីថ្លែងការណ៍​មួយ​ពី​ក្លិប Flamengo បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​មាន​សមាជិកគ្រួសារ ឬ​បុគ្គលិក​ដែល​មាន​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដោយ​មានការ​ត្រួតពិនិត្យ និង​សំណួរ​ប្រចាំ​ថ្ងៃ​អំពី​សញ្ញា​នៃ​វីរុស​និង​ការ​ធ្វើតេស្ត​ថ្មី​ៗ ។

ហើយ​ក្នុង​ករណី​ការ​ធ្វើតេស្ត​អវិជ្ជមាន ពួក​គេ​នឹង​អាច​ត្រឡប់​ទៅ​ធ្វើ​ការងារ​របស់​ពួក​គេ​វិញ ក្រោម​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ដ៏​តឹង​រឹង ។ ដោយឡែក​ក្នុង​ករណី​ការ​ធ្វើតេស្ត​វិជ្ជមាន ពួក​គេ​នឹង​ត្រូវ​អនុវត្ត​តាម​វិធានការ​ស្តង់ដារ ដែល​បាន​អនុវត្ត​រួច​លើ​អ្នក​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​កន្លង​មក ។

ក្លិប​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ខ្លួន​កំពុងធ្វើការ​ប្រកបដោយ​ជំនាញ​ពេញលេញ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល ដើម្បី​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​បុគ្គលិក​ទាំងអស់ ដើម្បី​ឆ្ពោះទៅ​រក​ការ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​បាល់ទាត់​វិញ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ