ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ជនជាតិ​ឥណ្ឌា​ម្នាក់​ក្លាយជា​មហាសេដ្ឋី​ព្រោះតែ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

លោក​អា​វី​ន ឡា​ល (Arvind Lal) ដែល​ជា​នាយក​ម្នាក់​នៅ​ក្រុមហ៊ុន Dr Lal PathLabs បាន​មើលឃើញ​ទ្រព្យសម្បត្តិ​កើន​ហួស​១​ប៊ី​លាន​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ​ព្រោះតែ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កើនឡើង​យ៉ាង​ខ្លាំង​។ Dr…

លោក​អា​វី​ន ឡា​ល (Arvind Lal) ដែល​ជា​នាយក​ម្នាក់​នៅ​ក្រុមហ៊ុន Dr Lal PathLabs បាន​មើលឃើញ​ទ្រព្យសម្បត្តិ​កើន​ហួស​១​ប៊ី​លាន​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ​ព្រោះតែ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​កើនឡើង​យ៉ាង​ខ្លាំង​។

Dr Lal PathLabs មាន​ផ្គត់ផ្គង់​តេស្ត​សម្រាប់​កូ​វី​ដ ១០ តាំងពី​ពួក​គេ​ទទួល​បានការ​អនុញ្ញាត​ជា​ផ្លូវការ​មក​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នា​ខែ​មិ​នា ឬ​ពេល​ដែល​ឥណ្ឌា​បិទ​ដំណើរការ​ប្រទេស​ទាំងមូល​។ មុន​ពេល​នោះ ការ​ធ្វើតេស្ត​សម្រាប់​កូ​វី​ដ ១៩ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កន្លែង​ពិសោធន៍​រដ្ឋាភិបាល មន្ទីរពេទ្យ​រដ្ឋ និង​បន្ទប់ពិសោធន៍​ឯកជន​មួយ​ចំនួន​។

ក្រុមហ៊ុន​ខាងលើ​រក​ចំណូល​បាន​ប្រមាណ​១៧៤​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៩ និង​មាន​បណ្តាញ​ពិនិត្យ​ជម្ងឺ​ធំ​ជាងគេ​ក្នុង​ប្រទេស​ឥណ្ឌា​។ ពួក​គេ​មាន​បន្ទប់ពិសោធន៍​ចំនួន ២០០ កន្លែង និង មជ្ឈមណ្ឌល​ព្យាបាល​ចំនួន ២,៥០០​កន្លែង​ផង​ដែរ​។

បច្ចុប្បន្ន​នេះ ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើតេស្ត​មនុស្ស​បាន​ច្រើន​ជាង ៤,៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​ទៀត​សម្រាប់​កូ​វី​ដ ១៩ ក្នុង​ប្រទេស​ឥណ្ឌា​។ ក្រុមហ៊ុន​នេះ​ថែម​ទាំង​មាន​កន្លែង​ធ្វើតេស្ត​ចល័ត​ដែល​មនុស្ស​អាច​ទៅ​ធ្វើតេស្ត​បាន​តាម​រថយន្ត​របស់​ក្រុមហ៊ុន​។
មហាសេដ្ឋី​ដែល​មាន​អាយុ ៧០​ឆ្នាំ​ខាងលើ​គ្រប់គ្រង ៥៧%​នៃ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន ប៉ុន្តែ​លោក​មិន​បាន​ចូល​ក្នុង​បញ្ជី​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​លើស​១​ប៊ី​លាន​ដុល្លារ​ទេ​កាលពី​ខែ​មិ​នា​។

តេស្ត​សម្រាប់​កូ​វី​ដ ១៩​គ្រាន់តែ​ជួយ​ក្រុមហ៊ុន​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ជួប​ប្រទះ​នឹង​ការ​ខាតបង់​ពី​ការ​បិទ​ប្រទេស​។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ឥណ្ឌា​បាន​កំណត់​តម្លៃ​តេស្ត​ទំឫង​នេះ​ត្រឹម ៦០​ដុល្លារ​ប៉ុណ្ណោះ​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ច្រើន​ទេ​។

ប៉ុន្តែ​អ្នកជំនាញ​បាន​កត់​សម្គាល់ថា ការ​ប៉ះពាល់​ដល់​ចំណូល​ក្រុមហ៊ុន​គឺ​មិន​បន្ត​យូរ​ទេ ហើយ​ក្រុមហ៊ុន​ប្រភេទ​នេះ​អាច​ក្រោកឈរ​បា​នើ​ឿ​ន​ណាស់​ពេល​ដែល​អ្វី​ៗ​ត្រលប់​មក​សភាព​ដូច​ដើម​វិញ​។ ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ ប្រទេស​ឥណ្ឌា​ក៏​បាន​ចាប់ផ្តើម​បន្ធូរ​វិធានការ​បិទ​ដំណើរការ​ប្រទេស​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ