ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា លោក​ផ្កាយ​២​ក្លែងក្លាយ ក្រោយ​​ចៅក្រម​ស៊ើបសួរ​សម្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកស្រី ស៊ លី​ន​ណា ចៅក្រម​ស៊ើ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកស្រី ស៊ លី​ន​ណា ចៅក្រម​ស៊ើ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ផ្កាយ​២​ក្លែងក្លាយ ដាក់​ពន្ធនាគារ​ជា​បណ្តោះអា​សន្ន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សេង សុ​ភ័ក្ត្រ​ត្រា ហៅ សេង សុ​ភ័ក្ត្រ ហៅ ឆាយ សុ​ភ័ក្ត្រ ហៅ ឈិ​ន ណា​រ៉ូ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​មុន​ឃាត់ខ្លួន​នៅ​ភូមិ​ល្បើក ឃុំ​ត្រពាំង​៣ ស្រុក​ឈូក ខេត្តកំពត ។ ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ការ​គំរាមកំហែង​ហែកកេរ្តិ៍ ឆបោក កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា ២៣៤.​មាត្រា ៣៧២ មាត្រា​៣៧៧ មាត្រា​៣៧៨ មាត្រា​៤៩០ និង​មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនសង្ស័យ​រូប​នោះ​ជាប់​ពាក់​ពន្ធ​ក្លែង​ឯកសណ្ឋាន្ន​ជា​មន្ត្រី​នគរបាល​ជាតិ និង​ពាក់​ផ្កាយ​២​ក្លែងក្លាយ រួច​ទៅ​ឆបោក​អ្នក​ដទៃ​លើ​ទឹកប្រាក់ ចំនួន ១០៥០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​រត់ការ​ចូល​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ រួម​ទាំង​ប្រើ​អំណាច​គំរាមកំហែង​ថា​នឹង​សម្លាប់ ទៀត​ផង ។

គួរ​រំលឹក​បន្ត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​រួម​មាន ៖ ១.​ឯក សណ្ឋាន​​នគរបាល​ជាតិ​(​ខោអាវ​មួក​) , ២.​ស័​ក្ត​(​ផ្កាយ​២), ៣.​អាវុធ​ខ្លី​១​ដើម​, ៤.​បង់​កាំភ្លើងខ្លី​១, ៥.​គ្រាប់​កាំភ្លើងខ្លី​១១​គ្រាប់​, ៦.​អា​ឌី​១​គ្រឿង និង​៧.​ទូរស័ព្ទ​ដៃ​៤​គ្រឿង ។

បន្ទាប់​មក​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី និង​ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់ ទើប​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ