ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ តាមរយៈការឧបត្ថម្ភ សម្ភារការពារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ ៖ ដើម្បីជួយពង្រឹងដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ ៖ ដើម្បីជួយពង្រឹងដល់កិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុម ហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវម៉ាស់មុខចំនួន ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងអាល់កុលលាងដៃ ១៨០ លីត្រជូនដល់សាលារាជធានីភ្នំពេញ ។

នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា «ដើម្បីគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្រុម ហ៊ុនទាំងអស់មានតួនាទីយ៉ាងសំខាន់ដើម្បីបញ្ឈប់ជំងឺរាតត្បាតនេះនៅគ្រប់ទីកន្លែង និងឲ្យ បានលឿនតាមដែលអាចធ្វើទៅបាន ។ ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវមួយ យើងសង្ឃឹមថា ការឧបត្ថម្ភសម្ភារការពាររបស់យើងដល់សាលារាជធានីភ្នំពេញ នឹងជួយ ដល់មន្ត្រីរាជការ ក្រុមការងារជួរមុខ និងសហគមន៍របស់យើងបាន ។

នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែល ណាហ្គាវើលដ៍ បានធ្វើ ឡើងដើម្បីផ្តល់ត្រឡប់ទៅឲ្យសង្គមវិញ ។ ជាមួយសម្ភារការពារទាំងនេះ យើងជឿជាក់ ថា សហគមន៍ជាច្រើនទៀត នឹងអាចទទួលបានប្រយោជន៍ ហើយយើងនឹងអាចយកឈ្នះលើ មេរោគនេះទាំងអស់គ្នា»។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមកទទួលសម្ភារ ទាំងនេះដោយផ្ទាល់នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ។ ឯកឧត្តមបានមានប្រសាស ន៍ថា «ណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនមួយដែលតែងតែបានឧបត្ថម្ភគាំទ្រដល់ សហគមន៍ របស់យើង ។ ការឧបត្ថម្ភនេះ ជាថ្មីម្តងទៀត បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ពួកគេដើម្បី សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ។ សម្ភារទាំងនេះ នឹងជួយសាលារាជ ធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងសហការីនៃសាលារាជធានី ភ្នំពេញ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសកម្មភាពសប្បុរសធម៌នេះ» ។

គួរបញ្ជាក់ផងដែរថា បន្ថែមទៅលើសាលារាជធានីភ្នំពេញ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភសម្ភារការពារដូចគ្នាដល់ក្រសួងអប់រំ យុវជន និងកីឡាផងដែរកាលពីពេល ថ្មីៗនេះ ។ សរុបរួម ណាហ្គាវើលដ៍ បានចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដោយ បានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ២០.០០០ បន្ទះ ជែលលាងដៃ ២.០០០ ដប និងអាល់ កុលលាងដៃ ៣៦០ លីត្រ ។

អំពីផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយបុគ្គលិក ណាហ្គាវើលដ៍ ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន ណាហ្គាវើលដ៍ ដើម្បីលើក កម្ពស់ការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាទាំងមូលដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការ លើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំ ពារបរិស្ថាន ។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២៣០.០០០ នាក់បានទទួលផល ប្រយោជន៍ពីកម្មវិធីទាំងនេះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ