អ្នកប្រជែងតំណែងប្រធានាធិបតីជាមួយលោកត្រាំត្រូវតាមលងដោយរឿងអាស្រូវផ្លូវភេទ
ស្ត្រីម្នាក់ដែលបានចោទប្រកាន់បេក្ខជនសេតវិមានមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ជោ ប៊ីដេន ( Joe Biden ) ពីបទរំលោភផ្លូវភេទលើនាង កាលពី២៧ឆ្នាំមុន…
ស្ត្រីម្នាក់ដែលបានចោទប្រកាន់បេក្ខជនសេតវិមានមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ជោ ប៊ីដេន ( Joe Biden ) ពីបទរំលោភផ្លូវភេទលើនាង កាលពី២៧ឆ្នាំមុន…
ស្ត្រីម្នាក់ដែលបានចោទប្រកាន់បេក្ខជនសេតវិមានមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ជោ ប៊ីដេន ( Joe Biden ) ពីបទរំលោភផ្លូវភេទលើនាង កាលពី២៧ឆ្នាំមុន បានអំពាវនាវឲ្យ លោកឈប់ពីការប្រកួតប្រជែងប្រធានាធិបតី ។
នេះបើតាមសេចក្តីរាយការណ័ព័ត៌មានដោយប៊ីប៊ីស៊ី របស់អង់គ្លេស ។លោកស្រី ថារ៉ា រីដ បានទទូចដល់លោក ប៊ីដេន ថា« សូមបោះជំហានទៅមុខហើយត្រូវទទួលខុសត្រូវ» ។ លោកស្រីបានបន្ថែមទៀតថា «អ្នកមិនគួរប្រជែងយកតំណែងប្រធានាធិបតីអាមេរិកទេ» ។
លោក ប៊ី ដេន ដែលត្រៀមប្រកួតប្រជែងជាមួយប្រធានាធិបតីដូណាល់ត្រាំនៅខែវិច្ឆិកាបានបដិសេធការចោទប្រកាន់របស់លោកស្រី ។
លោកស្រី រីដ បច្ចុប្បន្នមានអាយុ ៥៦ឆ្នាំ បានធ្វើការជាជំនួយការបុគ្គលិករបស់លោក ប៊ីដេន ពីឆ្នាំ ១៩៩២-៩៣ នៅពេលលោកជាសមាជិកព្រឹទ្ធសភា។
លោក ប៊ីដេនត្រូវបានគេស្ទង់មតិឃើញថាកំពុងមានប្រជាប្រិយភាពជាងលោកត្រាំ ៕
ចែករំលែកព័តមាននេះ