ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ចាស់វស្សា​២​រូប នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​នៅ​លើ​សង្វៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត​ការ​តែ​មួយ​សង្វៀន​ដដែល បើ​ទោះជា​ស្ថានភាព​នៃ​ការ​ភ័យ​បារម្ភ​ពី​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​គេ​ចាប់អារម្មណ៍​ថា មាន​សភាព​ស្ងប់ស្ងាត់​មិន​ដូច​មុន​។ ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​25…

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​តែ​បន្ត​ការ​តែ​មួយ​សង្វៀន​ដដែល បើ​ទោះជា​ស្ថានភាព​នៃ​ការ​ភ័យ​បារម្ភ​ពី​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​គេ​ចាប់អារម្មណ៍​ថា មាន​សភាព​ស្ងប់ស្ងាត់​មិន​ដូច​មុន​។

ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​25 ខែមេសា ឆ្នាំ​២០២០​នេះ សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ តម្រូវ​ឱ្យ​កីឡាករ​កម្ពុជា​ចាស់វស្សា​២​រូប ក្លាយជា​គូ​ឯក​ប៉ះ​គ្នា ខណៈ​ដែល​កីឡាករ​ទាំងនេះ ត្រូវ​គេ​បំភ្លេច​ចោល និង​កម្រ​ឃើញ​មានមុខ​ឡើង​ប្រកួត​គូ​ឯក​។ ការ​ប្រកួត​នេះ គឺ​ប្រកួត​ផ្សាយ​ផ្ទាល់​លើ​ផេ​ក និង​កញ្ចក់​ទូរទស្សន៍​។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​សៅរ៍​នេះ គឺជា​ការ​ប្រកួត​សារ​ជា​ថ្មី បន្ទាប់​ពី​សង្វៀន​ត្រូវ​បាន​កំណត់​ឱ្យ​បិទ​អស់​ជា​ច្រើន​ស​ប្ដា​ហ៍ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​ផ្ទុះ​ឡើង​នៅ​កម្ពុជា​។ នៅ​ជា​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ ដែល​បាន​ធ្វើ​ឡើង ដោយ​មាន​តែ​គណៈកម្មការ​រៀបចំ ជា​អ្នក​ចូល​ទស្សនា​។

កីឡាករ​កម្ពុជា​២​រូប ដែល​ត្រូវ​គេ​ស្គាល់​ថា​សុទ្ធតែ​ជា​ជើង​ខ្លាំង​ចាស់វស្សា​យូរ​មក​ហើយ គឺ​កីឡាករ ចៅ ផល​ឌឿ ដែល​ល្អ​ខាង​ប្រើ​កណ្ដាប់ដៃ អម​ដោយ​បច្ចេកទេស ក្រោយ​ល្បីឈ្មោះ​នៅ​ក្នុង​សង្វៀន​​ប្រដាល់ និង​កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​ហ៍​ល្បីឈ្មោះ​ម្នាក់​ទៀត គឺ មាស សុ​ជាតិ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​នៅ​លើ​សង្វៀន​អន្តរជាតិ​នា​ថ្ងៃ​នោះ​។ ពួក​គេ​ម្នាក់​ៗ​នឹង​ឡើង​ប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា តែ​ក្នុង​លក្ខ​ណ្ឌ​មិត្តភាព ដើម្បី​បង្ហាញ​កម្លាំង​។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​២​ត្រូវ​គេ​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​លើក​នេះ ដោយ​ម្នាក់​ៗ​​គ្រាន់តែ​ដឹង​ថា នឹង​ត្រូវ​ឡើង​ប្រកួត​ប៉ះ​គ្នា គឺ​កីឡាករ​កម្ពុជា និង​កម្ពុជា​ទាំងនេះ សុទ្ធតែ​បាន​ត្រៀមខ្លួន ហើយ​មានការ​រំពឹង​ថា ល្អមើល​សម្រាប់​ជំនួប​ប៉ះ​គ្នា​។ កីឡាករ​កម្ពុជា​គូ​ឯក​ទាំង​ពីរ បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ច្បាស់លាស់​ខ្លាំង​ណាស់ ទើប​ឈាន​ដល់​ការ​ផ្គូរ​ផ្គង​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ជាតិ និង​ជាតិ ដើម្បី​សាកល្បង​សមត្ថភាព​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ