ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​កាហ្វេ អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ស្វាង​ងងុយគេង?

3 ឆ្នាំ មុន

ក្រៅពី​កាហ្វេ ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​ជួយ​ឱ្យ​អ្នក​ស្វាង​ងងុយគេង​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ពេល​មាន​អារម្មណ៍​ងងុយគេង ៖ ១. យ៉ា​អួរ ការ​ទទួលទាន​យ៉ា​អួរ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​ឆាប់រហ័ស​! នេះ​ក៏​ព្រោះតែ​អាហារ​សម្រន់​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​ជា​អ្វីមួយ​ពិបាក​នឹង​រំលាយ​។…

ក្រៅពី​កាហ្វេ ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​ជួយ​ឱ្យ​អ្នក​ស្វាង​ងងុយគេង​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ពេល​មាន​អារម្មណ៍​ងងុយគេង ៖

១. យ៉ា​អួរ

ការ​ទទួលទាន​យ៉ា​អួរ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​ឆាប់រហ័ស​! នេះ​ក៏​ព្រោះតែ​អាហារ​សម្រន់​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដែល​ជា​អ្វីមួយ​ពិបាក​នឹង​រំលាយ​។ ជា​លទ្ធផល​រាង​កាយ​នឹង​បង្កើន​ដំណើរការ​នៃ​ការ​ដុត​រំលាយ​អាហារ ហើយ​នាំ​ឱ្យ​មានការ​បង្កើត​ថាមពល​។ ចូរ​ជ្រើសរើស​ទទួលទាន​យ៉ា​អួរ​សុទ្ធ​ជំនួស​យ៉ា​អួ​រលាយ​គ្រឿងផ្សំ​ផ្សេង​ៗ​ពិសេស​ជាតិ​ស្ករ​ក៏​ព្រោះ​វា​អាច​នឹង​បណ្ដាល​ឱ្យ​អ្នក​ឆាប់​អស់កម្លាំង​ទៅ​វិញ​។

២. ស៊ុត

ក៏​ដូចនឹង​យ៉ា​អួរ​ដែរ ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​។ ពិសេស​នៅ​ពេល​ទទួលទាន​គួប​ផ្សំ​ជាមួយ​ផលិតផល​ធ្វើ​ឡើង​ពី​ស្រូវ​សាលី​សុទ្ធ​ផ្សេង​ទៀត​ដែល​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​កាបូ​អ៊ី​ដ្រា​ត​ល្អ ហើយ​អ្នក​នឹង​ចៀស​ផុត​ពី​អារម្មណ៍​អស់កម្លាំង​ងងុយគេង​។

៣. គ្រាប់​ធញ្ញជាតិ

អាហារ​នេះ​ជួយ​គ្រប់​គ្រាប់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្វើ​ឱ្យ​អ្នករក្សា​បាន​នូវ​ស្ថេ​រ​ភាព​នៃ​ថាមពល​ពេញ​មួយ​ថ្ងៃ​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើ​ង​ជាង​មួយ​ក្ដាប់ដៃ​ពេញ​។

៤. ផ្លែ​ប៉ោម

ពេល​ខ្លះ​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​មាន​អារម្មណ៍​ស្វាង គឺ​ជាតិ​ស្ករ​ធម្មជាតិ​។ ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បំពេញ​ជាតិ​ស្ករ​ធម្មជាតិ​ក្នុង​រាង​កាយ​ជួយ​ឱ្យ​មាន​អារម្មណ៍​ស្វាង​។

៥. សាច់​មាន់

ការ​ងងុយគេង​ទាំង​ថ្ងៃ​ក៏​អាច​បណ្ដាល​មក​ពី​ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ផង​ដែរ​។ ហើយ​ការ​ទទួលទាន​សាច់​ទ្រូង​មាន់​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ទប់ទល់​បញ្ហា​នេះ​! នេះ​ក៏​ព្រោះតែ​សាច់​មាន់​មាន​ផ្ទុក​អាស៊ីត​អា​មី​ណូ​មួយ​ហៅ​ថា tryptophan ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​។

៦. បន្លែ​បៃតង

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ងងុយគេង​ខុសពេល ឬ​មិន​ស្វាង​សោះ​ចូរ​សាកល្បង​ទទួលទាន​បន្លែ​បៃតង​! ក៏​ព្រោះ​វា​មាន​ផ្ទុក​វីតាមីន B ខ្ពស់​ដែល​ជា​សារធាតុចិញ្ចឹម​ផ្ដល់​ឱ្យ​អ្នក​នូវ​អារម្មណ៍​ស្វាង​និង​ស្វាហាប់​ដោយ​វា​បំ​លែង​អាហារ​ទៅ​ជា​ថាមពល​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ