ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែទូទាត់ប្រាក់កម្ចី ឬផ្ទេរប្រាក់រវាង ធនាគារ ស្ថាបនា និង វីង ក៏ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់ដែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈ វីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង…

ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈ វីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំងអាចឈ្នះទឹកប្រាក់ជាច្រើនលានរៀលប្រចាំសប្តាហ៍ និងប្រចាំខែទៀតផង ។
ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់សងប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារ វីង ណាមួយនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លាន រៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់ ១លានរៀលពីររង្វាន់ប្រចាំសប្តាហ៍បានយ៉ាងស្រួល ។

លើសពីនេះទៀត លោកអ្នកក៏អាចមានឱកាសឈ្នះទឹកប្រាក់ ៤០ម៉ឺនរៀលចំនួន ៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនី ធនាគារ ស្ថាបនា មក វីង តាម រយៈ Sathapana Mobile ឬពីគណនី វីង ទៅគណនី ធនាគារ ស្ថាបនា តែប៉ុណ្ណោះ ។ ក្រុម ការងាររបស់ វីង នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងក្លាយជា ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ ស្ថាបនា ។

គួរបញ្ជាក់ផងដែរថាអតិថិជនរបស់ ធនាគារ ស្ថាបនា និង វីង អាចធ្វើការផ្ទេរប្រាក់ទៅវិញ ទៅមក និងទូទាត់ប្រាក់កម្ចីបានយ៉ាងងាយស្រួល និងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD *989# ឬទៅកាន់ភ្នាក់ងារ វីង ជាង ៧៥០០កន្លែងនៅទូទាំងប្រទេស ។
សម្រាប់ព័ត៌មានបន្ថែមបម្រើសេវាអតិថិជន វីង សូមទំនាក់ទំនងមកលេខ លេខទូរស័ព្ទ ០២៣៩៩៩៩៨៩ / ០១២៩៩៩៤៨៩ ឬសេវាបម្រើអតិថិជន ធនាគារ ស្ថាបនា សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ០១០/ ០៨១ ៩៩៩ ០១០ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ