ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញឡានជាង៦ម៉ឺនដុល្លារ ភ្លេចកាតគ្រី លុះ​មកយកថា១អាទិត្យទៀត​ ​បែរ​ជា​លេងល្បិច​ម៉ាស្អាត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​បឋម​បាន​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ជាអ្នកលក់រថយន្ត​ពាក់​ព័​ន្ធ​ពី​បទ​.​រំ​លោភ​លើ​ទំនុកចិត្ត លើ​ទឹកប្រាក់​ប្រមាណ​៦៦​០០០​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​បឋម​បាន​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ជាអ្នកលក់រថយន្ត​ពាក់​ព័​ន្ធ​ពី​បទ​.​រំ​លោភ​លើ​ទំនុកចិត្ត លើ​ទឹកប្រាក់​ប្រមាណ​៦៦​០០០​ដុល្លារ​អា​មេ​រិ​ក ។

បុរស​វ័យ​ចំណាស់​​​ខាងលើនេះ​ឈ្មោះ គុ​ជ ទ្រី អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២​២៧E0 ផ្លូវ​លេខ​១៨២ ស​ង្លា​ត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំ​ពេ ញ ។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​​នេះ​ដែរ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ​មានឈ្មោះ ឈៀង ភាវ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

យោង​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​​ឡង់គ្រីស្ស័រ​៤៧០ ព​ណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១០ ​ពាក់​ស្លាក់​លេខ​ ភ្នំពេញ ២U-៦៣៦៣ ពី​ឈ្មោះ គុ​ជ ទ្រី ក្នុង​តម្លៃ​៦៦​០០០​ដុល្លា​អា​មេ​រិ​ក ។

យោងតាមពាក្យបណ្តឹង​បាន​ឱ្យ​ដឹង​បន្ត​ថា នៅ​ពេល​ទិញ​រថយន្ត​រួច ជន​រង​គ្រោះ​មិន​បាន​ចាប់អារម្មណ៍​រក​ប័ណ​្ណ​សំគាល់​យានយន្ត​ពី​ឈ្មោះ គុ​ជ ទ្រី ភ្លាម​ទេ ខណៈ​ពេល​បើក​ចេញ​បាន​ប្រ​ហែ​ល​៣​គីឡូ​ម៉ែត្រ​ក៏​បាន​ត្រឡប់​ទៅ​យក​វិញ ដើម្បី​យក​ប័ណ​្ណ​សំគាល់​យានយន្ត​ហៅ​ថា​(​កាត​គ្រី​)​ពី​អ្នកលក់ ។ ពេល​នោះ​ឈ្មោះ គុ​ជ ទ្រី បាន​ប្រាប់​ដើម​ប​ណ្តឹ​ង​ថា ចាំ​មួ​យស​ប្តា​ហ៍​ទៀត​ចាំ​មក​យក​កាត​គ្រី​នោះ ។ (​បើ​តាម​គេ​ប​ង្ហើប​ឲ្យ​ដឹង​ថា កាត​គ្រី​រថយន្ត​នោះ​ត្រូវ​ម្ចាស់​ឈ្មោះ គុ​ជ ទ្រី យក​ទៅ​ដាក់បញ្ចាំ​នៅ​ក្រុម​មួយ​បាត់​ទៅ​ហើយ ដែល​ពេល​នេះ​លុយ​លក់​រថយន្ត​នោះ​ត្រូវការ​ចាយវាយ​អស់ ទើប​ជា​ខកខាន​មិន​អាច​ទៅ​យក​កាត​គ្រី​នោះ​ឲ្យ​ដើមបណ្តឹង​វិញ​បាន ។

ដោយសារ​ករណី​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ទើប​ជន​រង​គ្រោះ​ចេះ​តែ​តាម​សួរ​ ដើម្បី​យក​ប័ណ​្ណ​សំគាល់​យានយន្ត​រហូត​ដែរ ប៉ុន្តែ​ជនសង្ស័យ​រកកល់​ដោះសារ រហូត​ដល់​ថ្ងៃ​កំណត់​បាន​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ​ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹងទៅ​សមត្ថ​​កិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ដូច្នោះ​ជនសង្ស័យ​ប្រឈមនឹង​ការ​នាំ​ខ្លួន​ឡើង​ទៅ​តុលាការ ដើម្បី​បើក​ការ​ស៊ើបសួរ​លើ​បណ្តឹង​.​រំលោភ​លើ​ទំនុកចិត្ត​.​តាម​រូបភាព​លក់​រថយន្ត​យក​លុយ​គ្រប់​ចំនួន​ហើយ មិន​ប្រគល់​ប័ណ​្ណ​សំគាល់​យានយន្ត​ឲ្យ​ទៅ​អ្នកទិញ ដែល​អ្នកទិញ​ត្រូវការ​ទារប្រាក់​គ្រប់​ចំនួន ៦៦ ០០០​ដុល្លារ​អា​មេ​រិ​ក​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ