ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយគ្រួសារ​ជួបគ្រោះតាមផ្លូវ ឆក់យកជីវិតម្តាយនិងកូន៣ខែ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​ម្នាក់​អាយុ​៣​ខែ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​​បុរស​ជា​ប្តី​ និង​កូនប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដឹក​ទំនិញ​ពេញ​សង្ស័យ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​បែក​កង់ បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​ម្នាក់​អាយុ​៣​ខែ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​​បុរស​ជា​ប្តី​ និង​កូនប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដឹក​ទំនិញ​ពេញ​សង្ស័យ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​បែក​កង់ បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​យប់​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ​។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ចំនួន​២​នាក់ (​ម្តាយ និង​កូនស្រី​ម្នាក់​) និង​រង​របួសធ្ងន់​ចំនួន​២​នាក់ (​ឪពុក​និង​កូនប្រុស​ម្នាក់​)​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មួយគ្រួសារ​មានគ្នា​​៤នាក់​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ស៊េរី​ចាស់ មិន​ស្គាល់​ស្លាក​លេខ មាន​ដឹក​ទំនិញ​ពេញ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ហើយ​បាន​បែក​កង់​ខាង​មុខ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​៣​ខែ​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​បុរស​ជា​ឪពុក និង​កូនប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​មក​ពី​ក​ក្តា​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​មិន​គោ​ររ​ព​ច្បាប់​ចរាចរណ៍ ទើប​បណ្តាល​អោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​បែប​នេះ​កើតឡើង និង​បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​សរុប​ចំនួន​៤​នាក់ ព្រមទាំង​រង​ការ​ខូចខាត​ទាំង​រថយន្ត និង​ទំនិញ ។

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះដែរ​ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​ ដើម្បី​សុវត្ថិភាព និង​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ